ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ធ្វើឱ្យកក្រើកឆាកព្រឹត្តិការណ៍ប្រគំតន្ត្រី នៅម៉ាឡេស៉ី តាមរយៈចម្រៀងផ្សំនឹងទស្សនីយភាពវប្បធម៌ខ្មែរ
ទេព បូព្រឹក្ស ធ្វើឱ្យកក្រើកឆាកប្រគំតន្ត្រី Round Festival 2025 នៅម៉ាឡេស៉ី និងក្លាយជាឆាកដ៏អស្ចារ្យបំផុត តាមរយៈការច្រៀងផ្សំនឹងទស្សនីយភាពវប្បធម៌ខ្មែរជាច្រើនទម្រង់ ដែលរួមមានដូចជា របាំបុរាណ, ល្ខោនខោល, របាំអប្សរា, របាំមណីមេខលា ព្រមនិងគុនល្បុក្កតោជាដើម។ ទស្សនីយភាពដ៏អស្ចារ្យនេះ បានធ្វើឱ្យទស្សនិកជនស្រែកហ៊ោទ្រហឹងសាលប្រគំតន្រ្តីដោយក្តីពេញចិត្តផងដែរ។



ទំព័រហ្វេសប៊ុកផ្លូវការព្រឹត្តិការណ៍ប្រគំតន្ត្រី Round Festival 2025 បានបង្ហាញវត្តមានសិល្បករសិល្បការិនីមកពីបណ្តាប្រទេសនានា ខណៈក្នុងនោះ តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស ក៏មានវត្តមានតំណាងកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងបាននាំយកការបង្ហាញដ៏អាស្ចារ្យរំលេចតម្លៃនៃសាវតាជាតិ តាមរយៈបទចម្រៀង ២បទ គឺបទ «ទេវរាជ» និងបទ «វីរៈនារី» ។
តួយ៉ាង បើតាមឃ្លីបខ្លីដែលបង្ហាញលើប្រភពដដែលនេះ បានឱ្យឃើញដែរថា កំពូលតារាចម្រៀង ទេព បូព្រឹក្ស មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកនៅឆាកព្រឹត្តិការណ៍ផ្ទាល់នោះទេ សូម្បីតែមហាជនកម្ពុជា ក៏បានសម្តែងក្តីរំភើប និងមោទនភាពចំពោះការបង្ហាញរបស់តារាចម្រៀងស្រីរូបនេះផងដែរ។

ទន្ទឹមនឹងក្តីរំភើបនេះ ទេព បូព្រឹក្ស បានបង្ហាញរូបភាពលើឆាកព្រឹត្តិការណ៍ ដោយរៀបរាប់ថា “សិល្បៈវប្បធម៌បុរាណរួមគ្នានិងសម័យ ពួកយើងច្នៃជាប្រយោជន៍ជាតិខ្មែរ” ។ ក្នុងន័យនេះ អ្នកនាង ទេព បូព្រឹក្ស ចង់បង្ហាញថា ការដែលខ្លួននាំយកទស្សនីយភាពវប្បធម៌ខ្មែរ បង្ហាញលើឆាកអន្តរជាតិ ក៏ព្រោះតែចង់ឱ្យជាតិសាសន៍ដទៃបានស្គាល់និងឃើញអត្តសញ្ញាណខ្មែរកាន់តែច្បាស់។




គួរជម្រាបថា នេះជាលើកដំបូង ក្នុងការបង្ហាញខ្លួនរបស់តារាចម្រៀង ទេព បូព្រឹក្ស ក៏ដូចជាសិល្បករបុរាណ លើឆាកព្រឹត្តិការណ៍ Round Festival 2025 ដែលរៀបធ្វើនៅប្រទស ម៉ាឡេស៉ី ។ តាមរយៈឱកាសនេះ អ្នកនាង ទេព បូព្រឹក្ស ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយវប្បធម៌ជាតិជាថ្មី៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


