ជីវិតកម្សាន្ដ
ពីពេលនេះទៅ Park Bom ផ្អាកគ្រប់សកម្មភាពក្រុម 2NE1 ដើម្បីព្យាបាលខ្លួនឲ្យឆាប់ជាសះស្បើយ
កាលពីថ្ងៃទី ៦ ខែសីហា ទីភ្នាក់ងារ D-Nation Entertainment របស់តារាស្រីកូរ៉េបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈបណ្តាញផ្លូវការរបស់ខ្លួន ដោយនិយាយថា ពួកយើងសូមជូនដំណឹងដល់អ្នកគ្រប់គ្នាថា Park Bom នឹងមិនចូលរួមក្នុងកាលវិភាគនាពេលខាងមុខរបស់ក្រុម 2NE1 ទៀតទេ។

យោងតាមទីភ្នាក់ងារនេះ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានណែនាំថា នាងត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ និងស្ថេរភាពសម្រាប់សុខភាពផ្ទាល់ខ្លួន។ ទីភ្នាក់ងារក៏បានបញ្ជាក់ទៀតថា «បន្ទាប់ពីការពិភាក្សាស៊ីជម្រៅ ពួកយើងបានធ្វើការសម្រេចចិត្តដែលមិនអាចចៀសបាននេះ។
ជាងនេះទៀតដែរ D-Nation បានស្នើសុំអ្នកគាំទ្រសម្រាប់ការលើកទឹកចិត្តដ៏កក់ក្តៅរបស់ពួកគេ ដោយនិយាយថា «ពួកយើងសុំជំនួយពីអ្នក ដើម្បីឲ្យ Park Bom ជាសះស្បើយឡើងវិញ។ សូមបន្តលើកទឹកចិត្ត Sandara Park, CL និង Gong Minzy ដែលនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញចន្លោះពេលអវត្តមានរបស់នាង» ។
ការប្រកាសនេះធ្វើឡើងចំពេលមានការរំពឹងទុកតាមអ៊ីនធឺណិតថ្មីៗជុំវិញតារាចម្រៀងប្រចាំក្រុម 2NE1 រួមទាំងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង ការផ្លាស់ប្តូរដែលមើលឃើញគួរឲ្យកត់សម្គាល់ដែលត្រូវបានចោទប្រកាន់ដោយសារតែកម្មវិធីតម្រងរូបថតច្រើនពេក និងការព្រួយបារម្ភទាក់ទងនឹងការតមអាហារ និងការប្រែប្រួលទម្ងន់របស់នាង។
ទោះបីជារូបនាងផ្អាកបណ្ដោះអាសន្នក៏ដោយ ក៏សមាជិកក្រុម 2NE1 ដែលនៅសេសសល់ ដូចជា Sandara Park, CL និង Minzy គ្រោងនឹងសម្តែងនៅ Waterbomb Bali 2025 ដែលគ្រោងនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខែកញ្ញានេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖និស្សិតចិនឆ្នើមម្នាក់ ស្លាប់ក្នុងវ័យ២៤ឆ្នាំ ព្រោះតែប្រើពាក្យថា «មិនអីទេ»!
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


