ជីវិតកម្សាន្ដ
ក្រុមតារាកូរ៉េណាខ្លះ ធ្លាប់មកទស្សនា ប្រទេស កម្ពុជា នាពេលកន្លងមក
កន្លងមកប្រទេសកម្ពុជាតែងតែបើកទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរ ដែលមកពីប្រទេសផ្សេងៗគ្នា ខណៈអ្នកខ្លះមកកម្សាន្តជាលក្ខណៈក្រុម ផ្សេងទៀតតបតាមការអញ្ញើញរបស់ក្រុមហ៊ុនធំៗដោយធ្វើការប្រគំតន្រ្តីដល់បណ្ដាអ្នកគាំទ្រ។
ទី ១ ក្រុម 2NE1
ក្រុមមួយនេះ បានចេញដំណើរមកកាន់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការប្រគំតន្រ្តី Music Concert «GANZBERG SUPER IDOL» កោះពេជ្រ ។ ការមកដល់របស់សមាជិកទាំង៤រូប រួមមាន CL, Park Bom, Minzy និង Sandara Park បានបង្កឲ្យមានការរំពឹងទុកយ៉ាងខ្លាំង និងកើតជាសកម្មភាពសាធារណៈនិងព័ត៌មានជាច្រើន។
អ្វីដែលធ្វើទស្សនិកជនជាច្រើនកាន់តែរំភើបនោះគឺ សមាជិកទាំង៤បានបង្ហាញនូវភាពសប្បាយរីករាយពេលមកដលប្រទេសកម្ពុជាលើកដំបូង។ ពួកគេបានធ្វើដំណើរទៅទស្សនាវត្តភ្នំ និងទទួលទានអាហារខ្មែរយ៉ាងឆ្ងាញ់ពិសារ ថែមទៀតផង។

ទី ២ ក្រុម SHINee
ក្រុម SHINee បានធ្វើការប្រគំតន្ត្រីឯករាជ្យដំបូងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២៣ កុម្ភៈ ២០១០។ កម្មវិធីនេះបានរៀបចំ ដោយប៉ុស្តិ៍ទូរទស្សន៍ CTN និង MYTV ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ហើយគឺជាការបង្ហាញ K-Pop លើកដំបូងក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រ។ ជាងនេះទៀតដែរ ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រប្រគំតន្រ្តី ក្រុមតារាម្រៀងកូរ៉េបានធ្វើការបរិច្ចាកចំនួន១០ម៉ឺនដុល្លារ ជួយដល់កុមារនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រៅពីប្រគំតន្រ្តីក្រុម K-Pop ជំនាន់ទី១ក៏បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ទស្សនាប្រសាទអង្គរវត្ត និងទីកន្លែងផ្សេងៗទៀតនៅក្នុងតំបន់អង្គរ។

ទី៣ ក្រុមតារាចម្រៀងស្រី T-ara និងក្រុមតារាចម្រៀង SPEED
ក្រុម T-ara និង SPEED បានមកចូលរួមនៅក្នុងចំព្រឹត្តិការណ៍មួយមានឈ្មោះថា T-ara & SPEED Concert in Phnom Penh» អមជាមួយទស្សនិកជនប្រមាណ ៣ ពាន់នាក់ កាលពីឆ្នាំ ២០១៤ ។
ក្រៅពីតារាប្រគំតន្រ្តី តារាស្រី Jiyeon នៅពេលនោះបានក្លាយជារាជិនីសម្រស់ដែលបង្កឲ្យមហាជនត្រូវចាប់ភ្នែកពីមនុស្សជាច្រើននៅក្នុងការប្រគំតន្រ្តីមួយនោះ។

ទី៤ ក្រុម U-KISS
ក្រុម U-KISS បានធ្វើ fan meeting នៅឯទីក្រុងភ្នំពេញ និងបានធ្វើកម្មវិធីសប្បរធម៌ Share The Love Charity Concert” ឬ “Share The Love Charity Fan Meeting កាលពីឆ្នាំ២០១២។ ក្រុមនេះក៏ជាសមាជិកក្រុមកូរ៉េដំបូងដែលធ្វើ កម្មវិធីសន្និសីទមានមនុស្សច្រើនមកចូលរួមដែរ។
ជាមួយនោះ ក្រុមបានសហការជាមួយអង្គការការងារមនុស្សកុមារ ដើម្បីទទួលជួយនិស្សិតនៅសាលមួយនៅក្បែរភ្នំពេញ។ ពួកគេបានចែកឧបករណ៍ Baseball ទៅក្មេងៗ និងបន្តការជួបសំណេះសំណាលជាមួយមហាជននៅមហោស្រពកោះពេជ្យក្នុងថ្ងៃបន្ទាប់។ ព័ត៌មានបង្ហាញថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមលើស ៥,០០០នាក់, រួមទាំងសមាជិកក្រុមរដ្ឋាភិបាលកម្ពុជា និងក្រុមឯកឧត្តមទៀតផង។
Miss A, Sistar, Laboum, BTOB, Baby Vox Re.V, After School
ផ្អែគតាមរបាយការណ៍បានបញ្ចាក់ថា ក្រុមនេះធ្លាប់ទស្សនាកម្ពុជាដើម្បីធ្វើការប្រគំតន្រ្តី និងចូលរួមសកម្មភាពទំនាក់ទំនងសង្គម ជួយដល់កុមារក្នុងមណ្ឌកំព្រាជាដើម។
ថ្វីដ្បិតតែក្រុម Super Junior មិនទាន់បានមកដល់ប្រទេសកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែជារឿយៗក្រុមតារាកូរ៉នេះរៀបចំដើម្បីធ្វើ Global Life Sharing Charity Concert នៅភ្នំពេញ ក្នុងឆ្នាំ ២០២៥ ដើម្បីជួយរៃអង្គាសប្រាក់សម្រាប់វិទ្យាល័យ និងមន្ទីរពេទ្យនានា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចម្រៀង K-POP មកកម្ពុជាលើកដំបូង ទាំងសប្បាយរីករាយ និងបង្ហាញស្ទីលរាំនៅ Walk Street មិនភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


