ជីវិតកម្សាន្ដ
តារាសម្ដែង Jet Li ចូលសម្រាកក្នុងមន្ទីរពេទ្យទាំងសភាពស្លេកស្លាំង ដោយមិនដឹងមូលហេតុ
កាលពីថ្ងៃទី ១៧ ខែសីហា តារាសម្តែង Jet Li បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ នៅពេលដែលគាត់បានបង្ហោះរូបថតខ្លួនឯងដេកនៅលើគ្រែមន្ទីរពេទ្យ ជាមួយនឹងទឹកមុខស្លេកស្លាំង។ នៅលើទំព័រផ្ទាល់ខ្លួន តារាប្រុសបានសរសេរថា កាលពីពេលថ្មីៗនេះ ខ្លួនបានឆ្លងកាត់ទុក្ខលំបាកមិនធម្មតាមួយផ្សេងទៀត ធ្វើឲ្យទស្សនិកជនមានអារម្មណ៍ខូចចិត្ត។

យ៉ាងណា រូបថតមួយសន្លឹកនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមនុស្សជាច្រើនព្រួយបារម្ភថា សុខភាពរបស់តារារូបនេះកាន់តែយ៉ាប់ខ្លាំង។
ក្នុងកំឡុងពេលអាជីពរបស់គាត់ Jet Li បានប្រឈមមុខនឹងផលវិបាកជាច្រើនកាលនៅជាយុវវ័យ នៅពេលដែលគាត់បានហាត់ក្បាច់គុន និងសម្តែងក្នុងខ្សែភាពយន្តបែបសកម្មភាព។ ក្នុងឆ្នាំ ២០១០ គាត់បានប្រកាសជាសាធារណៈថាគាត់មានជំងឺក្រពេញទីរ៉ូអ៊ីត ដែលជាជំងឺដែលបណ្តាលឲ្យបេះដូងលោតញាប់ ញ័រដៃ ស្រកទម្ងន់ និងភ្នែកប៉ោង។ វេជ្ជបណ្ឌិតតម្រូវឲ្យគាត់លេបថ្នាំក្នុងរយៈពេលយូរ ដែលនាំឲ្យមានផលរំខានជាច្រើន ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងវ័យ៦២ឆ្នាំ កម្របានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ជំនួសមកវិញដោយចំណាយពេលលើការងារសប្បុរសធម៌ និងសិក្សាពុទ្ធសាសនាទីបេ។ ក្រោយមក ក្នុងឆ្នាំ ២០២៤ Jet Li បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគាត់បានត្រលប់មកវិញជាមួយនឹងខ្សែភាពយន្ត «Legend of the Phoenix» ដោយសហការជាមួយ Wu Jing និង Nicholas Tse ។ ការងារនេះត្រូវបានគេរំពឹងថានឹងសម្គាល់ចំណុចរបត់ថ្មីមួយក្នុងអាជីពរបស់គាត់ ប៉ុន្តែត្រូវផ្អាកដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងតួស្រីក្នុងក្រុមផលិតភាពយន្ត។
គួរជម្រាបជូនថា តារាចិនក្បាច់គុន កើតនៅឆ្នាំ ១៩៦៣ ក្នុងទីក្រុងប៉េកាំង លោក Jet Li បានហាត់កីឡា wushu តាំងពីអាយុ ៨ ឆ្នាំ ហើយត្រូវបានគេដាក់ឈ្មោះថា ក្បាច់គុណដ៏ប្រណិត បន្ទាប់ពីឈ្នះជើងឯកថ្នាក់ជាតិជាបន្តបន្ទាប់។ គាត់បានចូលប្រឡូកក្នុងវិស័យភាពយន្តក្នុងឆ្នាំ ១៩៨២ ជាមួយប្រាសាទ Shaolin បន្ទាប់មកទទួលបានភាពល្បីល្បាញជាអន្តរជាតិតាមរយៈស្នាដៃ Wong Fei Hung, Hero, Huo Yuanjia, Dragon Gate Flying Sword។ ក្នុងឆ្នាំ ២០១៧ គាត់ក៏បានបង្កើតក្បាច់គុន Gong Shou Dao ដែលត្រូវបានបង្កើតឡើងពី តៃជីឈួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi បើកចំហពីភាពងងឹត និងការធ្វើបាប នៅពីក្រោយកិត្តិនាមដ៏ល្បីល្បាញសព្វថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


