ដំណឹង​មរណភាព​របស់​លោក នី សា​លឿន ធ្វើឲ្យ​ ដួង វិរៈសិទ្ធិ ​នឹក​ឃើញ​ពាក្យ​ប៉ុន្មានឃ្លា​នេះ – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ដំណឹង​មរណភាព​របស់​លោក នី សា​លឿន ធ្វើឲ្យ​ ដួង វិរៈសិទ្ធិ ​នឹក​ឃើញ​ពាក្យ​ប៉ុន្មានឃ្លា​នេះ

Published

on

បន្ទាប់ពី​ទទួល​ដំណឹង​មរណទុក្ខ​ដ៏​រន្ធត់​ នៃ​ការ​ស្លាប់​របស់​តារា​ចម្រៀង​ជើងចាស់​ម្ចាស់​បទ ស្នេហ៍​ក្នុង​សុបិន គឺ​លោក នី សា​លឿន នោះ​ភ្លាមៗ​នេះ​ដែរ​ គឺ​មាន​សិល្បករ​-​សិល្បការិនី​ខ្មែរ​ជាច្រើន​ បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​និង​ក្រៀមក្រំ​ជាទីបំផុត ចំណែក ដួង វិរៈសិទ្ធិ ក៏​បាន​លើក​ពាក្យ​សម្ដី​ចុងក្រោយ​របស់​លោក នឹង​សន្យា​ចង​ចាំ​ជា​និច្ច ។​

​ជាក់ស្តែង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ចម្រៀង​វ័យក្មេង​ លោក​ ដួង វិ​រៈ​សិទ្ធិ​ បាន​សរសេរ​បង្ហោះ​មុន​នេះ​បន្តិច​ថា​ ថ្ងៃនេះ​ខ្ញុំបាទ​ បាន​ទទួល​ដំណឹង​ ដ៏​សែន​ក្រៀមក្រំ​ថា ​លោកពូ នី សា​លឿន ម្ចាស់​បទ​ស្នេហ៍​ក្នុង​សុបិន ដែល​ខ្ញុំបាទ​បាន​យក​មក​ច្រៀង​ឡើងវិញ​ បាន​ទទួល​លាចាក​លោក​ទៅ​ហើយ​។ ក្មួយ​ពិតជា​រន្ធត់ចិត្ត​និង​សោកស្ដាយ​ក្រៃលែង​ជា​ការ​បាត់បង់​រៀមច្បង​សិល្បករ​ ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​សិល្បៈ​របស់​ប្រទេសជាតិ​យើង​។​

​លោក ដួង វិ​រៈ​សិទ្ធិ បាន​លើក​ឡើង​ទៀត​ថា ​ខ្ញុំបាទ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក ពូ នី សា​លឿន​ ផង​និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ លោកពូ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​លោកពូ​ នៅតែ​ស្ថិត​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់​ជំនាន់ ជា​រៀង​រហូត ។​ខ្ញុំបាទ​សូម​ឱន​កាយ​គោរព​វិញ្ញាណក្ខន្ធ​លោកពូ នី សា​លឿន ពី​ចម្ងាយ​សូម​ក្រុម​គ្រួសារ​លោកពូ នី សា​លឿន ទទួល​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​ដួង វីរៈ​សិទ្ធ។ លោក ដួង វិរៈសិទ្ធិ ក៏​បាន​បង្ហោះ​ខមិន​មួយ​ ដែល​លោក នី សាលឿន បាន​តប​នឹងលោក​ថា “សួស្ដី​ក្មួយ​វិរៈសិទ្ធិ ពូ​មាន​ចិត្ត​រីករាយ​ខ្លាំង​ណាស់ បាន​ក្មួយ​សរសើរ​និង​គាំទ្រ​គ្នា ពូ​ក៏​សូម​គាំទ្រក្មួយ​យ៉ាង​ខ្លាំង ដោយ​ក្មួយ​មាន​ទេពកោសល្យ​បាន​ធ្វើ​មក​ជោគជ័យ​យ៉ាង​ច្រើន​ពូ​គាំទ្រ ហើយ​មិន​មែន​ជា​អាជីព​ពូ​ទេ តែ​ស្រលាញ់​ជាតិ​ណាស់​ដាច់ខាត​មិន​ចង់​ឲ្យ​បាត់បង់ទេ។

​សូម​បញ្ជាក់​ថា​ លោក នី សា​លឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ​៥៤ឆ្នាំ​ នៅ​លើ​ទឹកដី​នៃ​ប្រទេស​សហរដ្ឋអាមេរិក​ ដោយ​ជំងឺ​រលោក​ថ្លើម៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ម្ចាស់បទ “ស្នេហ៍ក្នុង​សុបិន” លោក នី សា​លឿន បាន​ទទួល​មរណភាព

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ5 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ7 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ8 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ8 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម