ជីវិតកម្សាន្ដ
តបនឹងអ្នករិះគន់ ហ្វីយ៉ាតា បង្ហាញជំនឿចិត្តកាន់តែខ្លាំង ក្នុងនាមជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ
បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងទទួលបានជ័យជំនះក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២៥ (Miss Universe Cambodia 2025) ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានប្រកាសអះអាងឆន្ទ:របស់ខ្លួនថា “បេះដូង និងជីវិតក្នុងនាមជាម្ចាស់មកុដ MUC 2025 លើឆាកអន្តរជាតិ”។

ការលើកឡើងរបស់មកុដ MUC2025 ហ្វីយ៉ាតាជាការឆ្លើយតបនឹងមតិវែកញែករិះគន់ពីមហាជនមួយចំនួនតូចដែលតែងវាយប្រហាមកលើរូបនាងបន្ទាប់ពីបានគ្រងមកុដបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២៥ ក្នុងវគ្គផ្តាច់ព្រ័តដែលបានធ្វើឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ។

តាមការសង្កើតឃើញស្របពេលហ្វីយ៉ាតាក្លាយជាម្ចាស់មកុដនេះដែរ ក៏នៅតែមានមហាជនខ្លះបានផ្ទុះការវែកញែកដោយមានមួយចំនួនតូច ហាក់មិនពេញចិត្តចំពោះការទទួលបានជ័យជំនះដែលហ្វីយ៉ាតា ក្លាយជាម្ចាស់មកុដនេះឡើយ ដោយខ្លះមើលឃើញនូវចំណុចអវិជ្ជមានមួយចំនួនរបស់ ហ្វីយ៉ាតា ។
ឆ្លើយតបនឹងការរិះគន់នេះ ម្ចាស់មកុដ MUC 2025 បានបង្ហាញជំនឿចិត្តរបស់ខ្លួនកាន់តែខ្លាំង ក្នុងតំណាងកម្ពុជាលើឆាកអន្តរជាតិ ដោយគូសបញ្ជាក់ថា “ខ្ញុំមិនអាចកែការគិតនរណាម្នាក់បានទេ តែខ្ញុំអាចកែការគិតខ្ញុំបាន..ខ្ញុំដឹងថាខ្ញុំពិតស្មោះត្រង់..ហើយខ្ញុំនឹងបន្តដំណើរនេះ ដោយបេះដូង និងជីវិត”។
ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏សម្តែងការអរគុណដល់សាធារណជនខ្មែរ ពិសេសអ្នកគាំទ្រផងដែរ ដែលតែងអាណិតស្រលាញ់ និងគាំទ្រខ្លួនរហូតក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា ខណៈកំពុងត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅប្រទេសថៃ ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


