ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ៖ សិល្បករខ្មែរជាដៃគូក្នុងការលើកស្ទួយផលិតផលជាតិ
ប្រធានសមាគមសិល្បករខ្មែរ ចាត់ទុកសិល្បករខ្មែរ មិនត្រឹមតែមានតួនាទីក្នុងវិស័យសិល្បៈកម្សាន្ត និងបង្កើតស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជាតួអង្គសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលជាតិខ្មែរឱ្យបានដល់សាធារណជន និងទីផ្សារផ្សេងៗផងដែរ។

តួយ៉ាង ដោយអនុវត្តតាមទស្សនទានដឹកនាំរបស់អ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរនិងលោកស្រីអនុប្រធាន នៅ សូនីតា បានដឹកនាំសិល្បករជាច្រើនចូលរួមគ្នាទស្សនាការតាំងពិពណ៌ផលិតផលខ្មែរដែលប្រព្រឹត្តទៅដោយជោគជ័យនិងមោទនភាព។
វត្តមានរបស់សិល្បករទាំងអស់ បានជួយរួមចំណែកផ្សព្វផ្សាយតាមរយ:ការបង្កេីតនូវមាតិការៀងៗខ្លួន ធ្វើឱ្យផលិតផលខ្មែរទទួលបាននូវការទុកចិត្តកា ន់តែច្រើនពង្រីកឱកាសប្រកួតប្រជែងនិងឈានចូលទីផ្សារអន្តរជាតិដោយឈរលេីមូលដ្ឋានគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋកម្ពុជា។


គួរជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងន័យបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ ក៏ដើម្បីផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក អាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម ស្របពេលដែលពលរដ្ឋកម្ពុជាស្ទើរតែទូទាំងប្រទេស បាននិងកំពុងធ្វើពហិការលើផលិតផលនាំចូល ឬផលិតចេញពីប្រទេសថៃ។
ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ៕ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


