ព័ត៌មានអន្ដរជាតិ
ត្រាំ៖ វ៉េណេស៊ុយអេឡាមិនហ៊ានលេងជាមួយអាមេរិកទេ ទើបម៉ាឌូរ៉ូយល់ព្រមប្រគល់ប្រេង និងរ៉ែឲ្យអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ធ្លាប់ផ្តល់ភាគហ៊ុនសំខាន់ៗឲ្យសហរដ្ឋអាមេរិក ក្នុងទ្រព្យសម្បត្តិប្រេង និងរ៉ែរបស់ប្រទេសខ្លួន ដើម្បីជៀសវាងការប្រឈមមុខគ្នា ដោយប្រកាសដោយត្រង់ៗថា មេដឹកនាំវ៉េណេស៊ុយអេឡា «មិនហ៊ានលេងជាមួយសហរដ្ឋអាមេរិកទេ»។

លោក ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃសុក្រទី១៧ខែតុលាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក ម៉ាឌូរ៉ូ បានផ្ដល់ឲ្យក្រុមហ៊ុនអាមេរិកនូវសិទ្ធិអាទិភាពដល់គម្រោងប្រេង និងរ៉ែមាសរបស់វ៉េណេស៊ុយអេឡា។
យោងតាមកាសែត The New York Times រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏មានបំណងបញ្ចប់ការនាំចេញប្រេងឆៅទៅកាន់ប្រទេសចិន និងកាត់បន្ថយភាពជាដៃគូថាមពល និងការជីកយករ៉ែជាមួយក្រុមហ៊ុនចិន អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះបានដួលរលំវិញបន្ទាប់ពីលោក ត្រាំ បានបញ្ជាឲ្យបេសកជនពិសេស Richard Grenell កាត់ទំនាក់ទំនងការទូតជាមួយវ៉េណេស៊ុយអេឡាកាលពីសប្តាហ៍មុន ហើយកងកម្លាំងអាមេរិកបានបង្កើនប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅសមុទ្រការីប៊ីន ដោយកំណត់គោលដៅបណ្តាញគ្រឿងញៀនដែលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា «យើងពិតជាកំពុងសម្លឹងមើល(ប្រតិបត្តិការនៅលើ)ដីគោក(ម្ដង) ដោយសារតែយើងគ្រប់គ្រងដែនសមុទ្រហើយ។ គ្រឿងញៀនជាច្រើនរបស់វ៉េណេស៊ុយអេឡាចូលមកតាមសមុទ្រ។ យើងនឹងបញ្ឈប់ពួកគេតាមផ្លូវគោកផងដែរ»។

មន្ទីរបញ្ចកោណបានដាក់ពង្រាយទាហានអាមេរិកប្រហែល ១០ ០០០នាក់ទៅកាន់ប្រទេសព័រតូរីកូ និងដែនទឹកក្បែរនោះ គាំទ្រដោយនាវាចម្បាំងកងទ័ពជើងទឹកចំនួន៨គ្រឿង នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង និងយន្តហោះចម្បាំង F-35 ជាច្រើន។ យន្តហោះទម្លាក់គ្រាប់បែក B-52 ក៏ត្រូវបានគេប្រទះឃើញហោះហើរនៅជិតឆ្នេរសមុទ្រនៃប្រទេសវ៉េណេស៊ុយអេឡាកាលពីដើមសប្តាហ៍នេះផងដែរ។
លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកបានអនុញ្ញាតឲ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលជាផ្នែកនៃយុទ្ធនាការកាន់តែខ្លាំងប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
ការវិវឌ្ឍនេះបានបង្ហាញពីការកើនឡើងភាពតានតឹងយ៉ាងខ្លាំងនៅក្នុងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលបានប្រឈមមុខនឹងភាពឯកោខាងការទូត និងការដាក់ទណ្ឌកម្មរបស់អាមេរិកអស់ជាច្រើនឆ្នាំ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


