ព័ត៌មានអន្ដរជាតិ
សេតវិមានប្រកាសពីកាលបរិច្ឆេទជំនួបផ្ទាល់រវាងលោកត្រាំ និងលោកស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្ម
យោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃសុក្រទី២៤ខែតុលានេះ សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីចិនលោក ស៊ី ជីនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី៣០ខែតុលា នៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

កិច្ចប្រជុំដែលត្រូវបានគ្រោងទុកជាច្រើនសប្តាហ៍ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ វានឹងក្លាយជាការជួបមុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីការវិលត្រឡប់របស់លោកត្រាំមកកាន់តំណែងក្នុងអាណត្តិទីពីរ។
ថ្មីៗនេះ លោកត្រាំ បានគំរាមដាក់ពន្ធបន្ថែម១០០%លើទំនិញរបស់ចិន ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា បើទីក្រុងប៉េកាំងមិនបន្ធូរបន្ថយការគ្រប់គ្រងការនាំចេញរបស់ខ្លួនលើប្រភេទរ៉ែកម្រ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា កិច្ចប្រជុំនឹងធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុកក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង មុនពេលលោកត្រាំចាកចេញត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ។
ជំនួបនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ីដ៏ធំទូលាយរបស់លោកត្រាំ ដែលរួមបញ្ចូលទាំងការចូលរួមក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ីនាថ្ងៃអាទិត្យសប្ដាហ៍ក្រោយផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


