ព័ត៌មានអន្ដរជាតិ
ភរិយាលោក Anutin សុំទោសវិញហើយ ក្រោយប្រើពាក្យសម្តីមិនសមរម្យដាក់អ្នកកាសែត
លោកស្រី Thananon Niramit ដែលជាភរិយានាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានចេញសារសុំទោសវិញហើយ ក្រោយប្រើពាក្យសម្តីមិនសមរម្យដាក់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

តាមការផ្សាយរបស់ Bangkok Post, ពេលលោក Anutin វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញសម្រាប់កិច្ចប្រជុំអាស៊ាន លោកបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន Don Mueang ពាក់ព័ន្ធបញ្ហាជម្លោះជាមួយកម្ពុជានិងក្រុមឧក្រិដ្ឋកម្មអនឡាញ។
យ៉ាងណា ដោយសារតែមានសំណួររសើប ក្រុមអ្នកកាសែតក៏សួរដេញដោលលោក Anutin ហើយធ្វើឲ្យភរិយារបស់លោកមិនសប្បាយចិត្ត ដល់ថ្នាក់ស្តីឲ្យអ្នកកាសែតថា «ហេតុអ្វីបានជាអ្នកមានចិត្តអាក្រក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចាំទុក ការសួរនេះច្រើនពេកហើយ»។

សម្តីរបស់ Thananon បង្កឲ្យមានការជជែកវែកញែកក្នុងប្រទេសថៃ ឈានដល់ការចោទប្រកាន់ថា ជំទាវវ័យ៣២ឆ្នាំរូបនេះ ពីបទគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយទៀតផង។
យ៉ាងណា នៅថ្ងៃសៅរ៍ លោកស្រី Thananon បានបង្ហោះសារលើ Instagram ថា លោកស្រីពិតជាគ្មានបំណងគំរាមកំហែងអ្នកយកព័ត៌មាន ឬបន្ទាបតម្លៃការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោកស្រីសរសេរថា៖ «វាអាចជាការនិយាយលេងសើច ប៉ុន្តែខ្ញុំយល់ថា គេអាចមើលមកថាមិនសមរម្យឬធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍មិនល្អ។ ខ្ញុំទទួលយកមតិប្រតិកម្មនិងយោបល់ពីអ្នករាល់គ្នា ហើយធានាថានឹងគោរពសារព័ត៌មានជានិច្ច»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនុទីន ប្រាប់ថា រដ្ឋាភិបាលថៃ នឹងស្តាប់តាមពលរដ្ឋ រឿងបើកព្រំដែនជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


