ព័ត៌មានអន្ដរជាតិ
អ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍នៅស៊ូដង់ រៀបរាប់ភាពសាហាវព្រៃផ្សៃរបស់យោធា
«សាកសពដេករដូករណែលនៅពេញផ្លូវហើយយោធាបានប្រើកាំភ្លើងយន្ត បាញ់រះសម្លាប់មិនរើសមុខមិនថាស្រ្តីឬកុមារ»។ នេះជាការរៀបរាប់របស់បុរសឈ្មោះ Adam Yahya ដែលបានរត់គេចពីសេចក្តីស្លាប់ជាមួយកូន៤នាក់ ចេញពីទីក្រុង el-Fasher។

លោកប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥ថា ប្រពន្ធរបស់គាត់ត្រូវកងទ័ព RSF សម្លាប់ រួចពួកគេក៏រត់ចេញពីទីក្រុង el-Fasher មុនទីនោះត្រូវធ្លាក់ក្រោមការកាន់កាប់របស់យោធា។
លោកនិយាយថា៖ «មានសាកសពពាសពេញផ្លូវ យើងបានបាវខ្សាច់ពាំង! ពួកយោធាបាញ់រះដាក់គ្រប់គ្នាទាំងប្រុសទាំងស្រី សូម្បីក្មេងៗ ហើយខ្ញុំឮមានម្នាក់នោះស្រែកថា សម្លាប់ឲ្យអស់ទៅកុំទុកនរណាម្នាក់រស់ឲ្យសោះ។ ខ្ញុំរត់ហើយពួន លុះដល់ពេលយប់ ខ្ញុំបានលូនក្រាបជាមួយកូនៗតាមរបង រួចបន្តដើរចូលភូមិមួយ ទើបជួបមនុស្សចិត្តល្អឲ្យយើងធ្វើដំណើរជាមួយដើម្បីឆ្ពោះទៅជំរំ»។

ចំណែកស្រ្តីម្នាក់ឈ្មោះ Rasha បានរៀបរាប់ទាំងទឹកភ្នែកថា «ពួកយោធា RSF បាននាំខ្ញុំទៅផ្ទះមួយ ហើយក៏ចាប់រំលោភខ្ញុំទាំងដែលខ្ញុំប្រាប់ថា ខ្ញុំមានកូនហើយ ខ្ញុំចាស់ហើយ។ ខ្ញុំបានទុកកូនចោលមនៅផ្ទះ ហើយពេលមកវិញ ខ្ញុំបាត់កូនមិនដឹងថាពួកគេយកទៅទីណានោះទេ»។
សូមជម្រាបជាថ្មី ស៊ូដង់ កំពុងកើតមានអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ ក្លាយជាសោកនាដកម្មយ៉ាងសោកសង្រេងទូទាំងពិភពលោកឈានដល់ការអំពាវនាវឲ្យមានអន្តរាគមន៍ជួយប្រទេសនេះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតជនស៊ីវិលរាប់លាននាក់ដែលកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។

អ្វីដែលគេបារម្ភបំផុតនាពេលនេះគឺថា មនុស្សជាង ៦ម៉ឺននាក់កំពុងជាប់នៅក្នុងទីក្រុង el-Fasher ចេញមិនរួច មិនដឹងជោគវាសនាយ៉ាងណា។ យោងតាមការបញ្ជាក់ពីក្រុមជំនួយ ទីក្រុងនេះមានប្រជាជន ៧០ ៨៩៤នាក់ ប៉ុន្តែគេឃើញមានមនុស្សមិនដល់៦ ០០០នាក់ផង ដែលអាចគេចចេញមកកាន់ជំរំនៅជិតនោះបំផុតបាន។
តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមស៊ីវិលរវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស៊ូដង់៖ មនុស្សជាង ៦ម៉ឺននាក់ កំពុងជាប់ក្នុងទីក្រុងដែលយោធាកាន់កាប់ មិនដឹងជោគវាសនាយ៉ាងណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


