ព័ត៌មានអន្ដរជាតិ
អ្នកសិក្សាស្រាវជ្រាវ៖ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃលើកកម្ពស់សន្តិសុខនិងសេដ្ឋកិច្ចតំបន់
អ្នកវិភាគយុទ្ធសាស្រ្តប្រចាំតំបន់អាស៊ាន មើលឃើញពីភាពជោគជ័យនៃសន្ធិសញ្ញាសន្តិភាពកូឡាឡាំពួ (KL Peace Accord) រវាងកម្ពុជា និងថៃ ដែលនឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់សន្តិសុខក្នុងតំបន់ និងការតភ្ជាប់សេដ្ឋកិច្ចឡើងវិញនៅអាស៊ីអាគ្នេយ៍ដែលខូចខាតដោយសារជម្លោះប្រដាប់អាវុធដ៏ខ្លាំងកាលពីចុងខែកក្កដា។

អ្នកនាង Izzah Khairina Ibrahim អ្នកវិភាគនៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (ISIS) មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពនោះគឺជាសញ្ញាលើកទឹកចិត្តមួយ ដែលជាយន្តការដោះស្រាយវិវាទដែលបង្កើតឡើងតាមបទដ្ឋាន និងការអនុវត្តរបស់អាស៊ាននៅតែអាចធ្វើទៅបាន។
អ្នកសិក្សារូបនេះ បញ្ជាក់ថា៖«ផលវិជ្ជមានភ្លាមៗនៃការបញ្ឈប់ភាពប្រទូសរាយ ការសន្យាសម្រាប់ការបន្ថយការកើនឡើងកម្តៅផ្នែកយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងសន្យាថា នឹងមានសញ្ញាសម្រាប់ការតាមដានឱ្យបានហ្មត់ចត់ជាងនេះ។ ទោះបីបែបណា ផលរយៈពេលវែងរបស់វានៅតែត្រូវបានគេមើលឃើញដូចគ្នា»។
តាមការចេញផ្សាយរបស់សារព័ត៌មាន Bernama របស់ម៉ាឡេស៊ី អ្នកវិភាគរូបនេះ បាននិយាយថា៖«នេះជាការក្រើនរំលឹកថា ឆន្ទៈក្នុងការបន្តនិងអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់គឺមានសារៈសំខាន់ក្នុងការកសាងការទុកចិត្តគ្នាឡើងវិញ និងធ្វើប្រក្រតីភាពនៃទំនាក់ទំនង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមជាសាក្សី ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងម៉ាឡេស៊ី ថៃនិងកម្ពុជាបានព្រមព្រៀងគ្នាបញ្ឈប់រាល់សកម្មភាពនាំទៅដល់អរិភាព និងធ្វើការដើម្បីកសាងទំនាក់ទំនងល្អជាអ្នកជិតខាងនឹងគ្នា។
អ្នកនាង Izzah Khairina បានសង្កត់ធ្ងន់ថា សមាជិកអាស៊ានត្រូវមានភាពសកម្មក្នុងការចូលរួមកិច្ចសន្ទនាជាមួយគ្នា ដើម្បីផ្តល់ការធានាបន្ថែមទៀត និងកសាងទំនុកចិត្ត ជាពិសេសក្នុងចំណោមមេដឹកនាំជំនាន់ថ្មី។
លើសពីសន្តិសុខ លោកស្រីបានកត់សម្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពអាចមានឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ច ជាពិសេសលើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរថែមទៀតផង។
អ្នកវិភាគ បានលើកឡើងថា៖«ការបិទព្រំដែនដែលអូសបន្លាយពេលដ៏យូរ បានបង្ហាញពីសារៈសំខាន់នៃពាណិជ្ជកម្មនៅតាមផ្លូវគោកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយសារវាប៉ះពាល់ដល់ការនាំចេញ និងរំខានដល់សង្វាក់ផ្គត់ផ្គង់រៀងៗខ្លួន»។
អ្នកនាង Izzah Khairina បានបន្តថា៖«វាក៏បង្ហាញពីរបៀបដែលការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចអាចត្រូវបានប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា និងកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយប្រទេសថៃត្រូវបានគេសន្មត់ថាប្រទេសទាំងពីរនឹងរក្សាសន្តិភាព»។
អ្នកសិក្សាស្រាវជ្រាវរូបនេះ បាននិយាយថា «នេះក៏ជាឧទាហរណ៍នៃការលំបាកកើនឡើងនៃការបំបែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន និងសារៈសំខាន់នៃការធ្វើពិពិធកម្មដៃគូ ដើម្បីជៀសវាងការរំខានបន្ថែមទៀត»។
កម្ពុជា និងថៃបានឈ្លោះប្រកែកគ្នាលើព្រំដែនគ្មានកំណត់ ប្រវែង ៨១៧ គីឡូម៉ែត្រ អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយជម្លោះចុងក្រោយបានផ្ទុះឡើងជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំកាលពីថ្ងៃទី ២៤ខែកក្កដា ដែលបណ្តាលឱ្យមនុស្សប្រហែល ៣០០.០០០ នាក់ត្រូវភៀសខ្លួននៅតាមព្រំដែនទាំងពីរ និងចំនួនអ្នកស្លាប់ដែលមិនត្រូវបានបង្ហាញតួលេខជាក់លាក់ពីភាគីទាំងពីរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


