ព័ត៌មានអន្ដរជាតិ
លោកអាន់វ៉ា ប្រកាសថា នឹងនៅតែបន្តសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
ស្របពេលសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ឡើងកម្តៅជាថ្មីក្រោយទាហានថៃដើរជាន់មីនដាច់ជើងរួចក៏យកលេសនេះប្រកាសជាឯកតោភាគីលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើជាសាក្សីនិងក្រោយពេលភាគីថៃ ចោទប្រកាន់ទីក្រុងគូឡាឡាំពួ ថាចូលជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះនោះ ស្រាប់តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា លោកនៅតែទាក់ទងជាប់ជានិច្ចជាមួយសមភាគីកម្ពុជានិងថៃ ហើយនឹងនៅតែសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។

តាមការផ្សាយរបស់ The Star នៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ លោកអាន់វ៉ា បានប្រកាសបែបនេះដើម្បីឆ្លើយតបទៅឧត្តមសេនីយ៍ចូលនិវត្តថៃម្នាក់ដែល ចោទប្រកាន់ម៉ាឡេស៊ីថា ជាបាតដៃទី៣ និងមានភាពលម្អៀងមកខាងកម្ពុជាក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយថៃ។
លោកអាន់វ៉ាលើកឡើងថា៖ «បើអ្នកសួរខ្ញុំ ខ្ញុំកំពុងតែបួងសួងសុំឲ្យបញ្ហាដោះស្រាយបាន។ ហេតុអ្វីអ្នកចង់អបអរសាទរទៅវិញ បើប្រទេសទាំងពីរបន្តប្រយុទ្ធគ្នា ឬអ្នកគ្រាន់តែចង់បង្ហាញគេឯងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបរាជ័យ? នេះគឺជាវិធីសាស្រ្តដ៏គ្រោះថ្នាក់។ ម៉ាឡេស៊ី នឹងនៅតែសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព។ សូម្បីនាយករដ្ឋមន្ត្រីថៃ ក៏មិនដែលចោទសួរអំពីតួនាទីរបស់ម៉ាឡេស៊ីផង»។
សូមជម្រាបជាថ្មី កាលពីថ្ងៃទី២៦ខែតុលា កម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ ដោយមានលោក អាន់វ៉ា និងលោក ត្រាំ ចូលរួមធ្វើជាសាក្សី។
មុននេះដែរ ពោលគឺថ្ងៃទី២៨ខែកក្កដា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីភាពតានតឹងតាមព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម លះបង់ខ្លាំង ទម្រាំបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


