ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសជនជាតិរុស្ស៊ីម្នាក់ស្លាប់ បន្ទាប់ពីខ្ញែរសមុទ្រខាំនៅកោះLangkawi ប្រទេសម៉ាឡេស៊ី
ក្មេងប្រុសជនជាតិរុស្ស៊ីអាយុ ២ ឆ្នាំម្នាក់បានស្លាប់ប្រាំថ្ងៃបន្ទាប់ពីត្រូវខ្ញែរសមុទ្រខាំពេលកំពុងលេងទឹកនៅឆ្នេរ Pantai Cenang លើកោះLangkawi ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២១ខែវិច្ឆិកា។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយកុមារឈ្មោះ Vladimir Iakubanets បានស្លាប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា នៅមន្ទីរពេទ្យ Sultanah Bahiyahរដ្ឋ Kedah ដោយសារតែផលវិបាកធ្ងន់ធ្ងរ។
បើតាមឪពុករបស់កុមាររងគ្រោះឈ្មោះ Nikita ក្មេងប្រុសនោះឈប់ដកដង្ហើមក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីត្រូវខ្ញែរសមុទ្រខាំ។ អ្នកទេសចរផ្សេងទៀត បានជួយប្រញាប់ប្រញាល់នាំក្រុមគ្រួសារទៅកាន់អ្នកជួយសង្គ្រោះឆ្នេរ លាងមុខរបួសកុមារជាមួយទឹកខ្មេះ ហើយក្រោយមកបញ្ជូនកុមារទៅគ្លីនិក និងក្រោយមកបញ្ជូនទៅមន្ទីរពេទ្យ។

ឪពុកម្តាយរបស់ក្មេងប្រុសនោះបាននិយាយថា ពួកគេនឹងមិនប្តឹងនរណាម្នាក់លើហេតុការណ៍ដែលបានឡើងនោះទេ ហើយសង្ឃឹមថាការស្លាប់របស់កូនប្រុសរបស់ពួកគេនឹងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃខ្ញែរសមុទ្រ។ ពួកគេមានគម្រោងបូជាគាត់ និងយកធាតុរបស់គាត់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។
បន្ទាប់ពីហេតុការណ៍នេះ នាយកដ្ឋានជលផលរដ្ឋ Kedah បានបញ្ជាក់ពីកម្រិតមធ្យមនៃខ្មែរសមុទ្រនៅក្នុងដែនទឹក Langkawi ដែលទំនងជាដោយសារតែចលនាទាក់ទងនឹងខ្យល់មូសុង។ អាជ្ញាធរបានព្រមានថា ទោះបីជាចំនួនមិនខ្ពស់ក៏ដោយ ក៏វានៅតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកហែលទឹក និងអ្នកទៅលេងឆ្នេរសមុទ្រដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


