ព័ត៌មានអន្ដរជាតិ
មនុស្សជិត១១០០០នាក់រងផលប៉ះពាល់ ខណៈទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅម៉ាឡេស៊ី
ទឹកជំនន់បានធ្វើឲ្យប្រជាជនចំនួន ១០ ៩២២នាក់ត្រូវជម្លៀសខ្លួននៅរដ្ឋចំនួន៧ របស់ប្រទេសម៉ាឡេស៊ី គិតត្រឹមព្រឹកថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយរដ្ឋ Kelantan បានកត់ត្រាចំនួនជនរងគ្រោះខ្ពស់បំផុត ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកភាគឦសាន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានផ្សាយថា រដ្ឋ Kelantan បានរាយការណ៍ពីការជម្លៀសប្រជាជន ៨ ២៤៨នាក់ មកពី ៣ ០២២គ្រួសារ ដែលបានកើនឡើងពី ៧ ៨៣០នាក់ កាលពីយប់មុន។ អាជ្ញាធរបានព្រមានថា ស្ថានភាពនៅតែធ្ងន់ធ្ងរចំពេលភ្លៀងនៅតែបន្តធ្លាក់។
រដ្ឋមួយចំនួនទៀតក៏បានឃើញចំនួនកើនឡើងផងដែរ។ នៅរដ្ឋ Perlis ចំនួនអ្នកជម្លៀសបានកើនឡើងដល់ ៨១១នាក់ មកពី ២៤៣គ្រួសារ ដែលជាការកើនឡើងយ៉ាងគំហុកពី ១១៤នាក់ កាលពីយប់មុន។ រដ្ឋ Penang បានរាយការណ៍ពីជនរងគ្រោះ ២៤២នាក់ ខណៈដែលរដ្ឋ Perak ក៏បានកត់ត្រាការកើនឡើងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋ Kedah និង Terengganu បានរាយការណ៍ពីការថយចុះបន្តិចនៃចំនួនអ្នកជម្លៀស។
រដ្ឋ Selangor ឥឡូវនេះបានក្លាយជារដ្ឋចុងក្រោយបង្អស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលទាមទារឲ្យមានការឆ្លើយតបបន្ទាន់ និងប្រតិបត្តិការជួយសង្គ្រោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


