Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី Lee Jae Myung៖ ភាពតានតឹងជាមួយកូរ៉េខាងជើងកំពុងស្ថិតក្នុងកម្រិត«គ្រោះថ្នាក់»

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៥ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានព្រមានថា ភាពតានតឹងជាមួយកូរ៉េខាងជើងបានឈានដល់កម្រិត«គ្រោះថ្នាក់»ដែលនឹងបង្កើនហានិភ័យប៉ះទង្គិចគ្នាដោយចៃដន្យរវាងយោធាប្រទេសទាំងពីរ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងអំឡុងពេលវិលត្រឡប់មកពីកិច្ចប្រជុំកំពូល G20 លោក Lee បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយជា «អរិភាព និងប្រឈមមុខដាក់គ្នា» ខណៈដែលទីក្រុងព្យុងយ៉ាងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ ហើយមិនអើពើនឹងការផ្តល់ជូនរបស់ទីក្រុងសេអ៊ូលចំពោះការសន្ទនាដោយគ្មានលក្ខខណ្ឌនិងសន្តិវិធីនោះទេ។

លោក Lee កត់សម្គាល់ថា កូរ៉េខាងជើងថ្មីៗនេះបានចាត់វិធានការឈ្លានពានកាន់តែច្រើន រួមមានទាំងការដំឡើងរបងលួសបន្លាបីស្រទាប់តាមបណ្តោយព្រំដែន។ ដោយគ្មានខ្សែទូរស័ព្ទទាន់ហេតុការណ៍ ឬការទំនាក់ទំនងយោធាបើកចំហ លោក Lee ថា ភាគីទាំងពីរមិនអាចនិយាយគ្នាបានទាល់តែសោះ ដូច្នេះហើយគ្មានការជឿទុកចិត្តគ្នាទៀតទេ ហើយរឿងនេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលចំពោះការយល់ច្រឡំក្នុងការប្រែក្លាយទៅជាជម្លោះ។

(រូបភាព៖ Yonhap)

ទោះបីជាយ៉ាងនេះក្តី លោក Lee បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនៅតែបើកចំហចំពោះការចរចា និងចង់ធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា។ ទីក្រុងសេអ៊ូលថ្មីៗនេះក៏បានស្នើឱ្យមានកិច្ចចរចាយោធាដើម្បីទប់ស្កាត់ឧប្បត្តិហេតុនៅតាមព្រំដែន ដែលជាការផ្តល់ជូនលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំពីរឆ្នាំមិនធ្លាប់មាន ប៉ុន្តែជំនួស​ឲ្យ​ការយល់ព្រម​ចរចា កូរ៉េខាងជើង​បានរិះគន់​កូរ៉េខាងត្បូង​ចំពោះការធ្វើការជាមួយសហរដ្ឋអាមេរិក​លើនាវាមុជទឹក​ដើរដោយថាមពលនុយក្លេអ៊ែរ ដោយនិយាយថា ការធ្វើបែបនេះ​អាចជំរុញ​ឲ្យប្រទេសជាច្រើនទៀត​សាងសង់អាវុធនុយក្លេអ៊ែរ​ថែមទៀត៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម