Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ក្រុម Muslim Brotherhood ក្នុងបញ្ជីខ្មៅជា «ភេរវករ»

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២៤ វិច្ឆិកា បានបញ្ជាឲ្យជំនួយការរបស់លោកចាប់ផ្តើមដាក់ស្លាកសមាជិកក្រុមមូស្លីមនៅអេហ្ស៊ីប លីបង់ និងហ្ស៊កដានីថា ជាអង្គការ «ភេរវករ» ដោយលើកឡើងពីការគាំទ្ររបស់ពួកគេ ចំពោះក្រុមហាម៉ាសប៉ាឡេស្ទីន។

រូបភាព៖File: Aaron Schwartz/Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Aljazeera បទបញ្ជានេះបាននិយាយថា សមាជិកទាំងនោះបានចូលរួម ឬសម្របសម្រួល និងគាំទ្រយុទ្ធនាការហិង្សា និងអស្ថិរភាព ដែលប៉ះពាល់ដល់តំបន់របស់ពួកគេ ពលរដ្ឋអាមេរិក និងផលប្រយោជន៍សហរដ្ឋអាមេរិក។

ជាពិសេស ក្រឹត្យនេះបានចោទប្រកាន់មេដឹកនាំមូស្លីមនៅហ្ស៊កដានីថា បានផ្តល់ការគាំទ្រសម្ភារៈដល់ហាម៉ាស និងសាខាលីបង់របស់ក្រុម ដែលគេស្គាល់ថា al-Jamaa al-Islamiya ដោយបានចូលខាងហាម៉ាស និងហេសបូឡាក្នុងសង្គ្រាមរបស់ពួកគេជាមួយអ៊ីស្រាអែល។

ការកំណត់របស់សហរដ្ឋអាមេរិកជាក្រុមភេរវករអន្តរជាតិ អនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដាក់ទណ្ឌកម្ម ដូចជាការបង្កកទ្រព្យសម្បត្តិណាមួយដែលក្រុមនេះអាចមាននៅក្នុងអាមេរិក និងបដិសេធមិនឲ្យសមាជិកក្រុមចូល​ឬអនុញ្ញាតឲ្យទណ្ឌកម្មសេដ្ឋកិច្ចរារាំងប្រភពចំណូលរបស់ពួកគេ។

មិនតែប៉ុណ្ណោះ ស្លាកសញ្ញា «អង្គការភេរវកម្មអន្តរជាតិ» នឹងអនុវត្តជាផ្លូវការចំពោះ Muslim Brotherhood គឺក្នុងរយៈពេល ៤៥ ថ្ងៃបន្ទាប់ពីចេញផ្សាយរបាយការណ៍។

គួរបញ្ចាក់ថា Muslim Brotherhood គឺជាអង្គការអ៊ីស្លាមនិយមទូទាំងសកលលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប ក្នុងឆ្នាំ ១៩២៨ ហើយបានរីករាលដាលដល់ប្រទេសដទៃទៀតនៅក្នុងពិភពអារ៉ាប់។ ស្ថាបនិករបស់ខ្លួន គឺគ្រូបង្រៀនជនជាតិអេហ្ស៊ីប លោក Hassan al-Banna ជឿជាក់ថា ការរស់ឡើងវិញនូវគោលការណ៍អ៊ីស្លាមនៅក្នុងសង្គម អាចឲ្យពិភពមូស្លីមទប់ទល់នឹងអាណានិគមនិយមលោកខាងលិច។ ក្រុមនេះក៏ត្រូវបានហាមឃាត់ជាក្រុមភេរវករនៅក្នុងប្រទេសមួយចំនួនដូចជា អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ខណៈហ្ស៊កដានីបានហាមឃាត់នៅក្នុងខែមេសា ឆ្នាំនេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អេត្យូពី ផ្ទុះភ្នំភ្លើងលើកដំបូង បន្ទាប់ពីស្ងាត់ជាង ១២ ០០០ ឆ្នាំ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម