ព័ត៌មានអន្ដរជាតិ
មនុស្ស៤៤នាក់ស្លាប់និង២៧៩នាក់បាត់ខ្លួនក្នុង សោកនាដកម្មអគ្គិភ័យដ៏សាហាវនៅហុងកុង
គ្រោះអគ្គិភ័យយ៉ាងសាហាវឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន៤៤នាក់ ខណៈ២៧៩នាក់ទៀតបាត់ខ្លួន។

តាមការផ្សាយរបស់ BBC, សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលទីនោះមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត ៤ ៨០០នាក់ ភាគច្រើនជាចាស់ៗ។

ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។

ទន្ទឹមនោះដែរ មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។
ចំពោះមូលហេតុនៃអគ្គិភ័យវិញ ដ្បិតថាភ្លាមៗមិនទាន់មានប្រភពណាបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពី សម្ភារសំណង់ដែលងាយឆេះ និង រន្ទាឫស្សី ដែលគ្របដណ្តប់លើអគារទាំងនោះសម្រាប់ការជួសជុល។

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហុងកុង ក៏រកឃើញ បន្ទះស្នោដែលត្រូវគេយកទៅបាំងបង្អួចនៅក្នុងអាផាតមិនមួយចំនួនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


