ព័ត៌មានអន្ដរជាតិ
ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌា ក្រោមការតាមដានពីក្រសែភ្នែកពិភពលោក
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ប្រទេសឥណ្ឌាហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ខណៈពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

តាមការផ្សាយរបស់ BBC, យន្តហោះដឹកប្រធានាធិបតីរុស្ស៊ី បានចុះចតនៅមូលដ្ឋានទ័ពអាកាសឥណ្ឌា Palam ក្នុងទីក្រុងញូវដែលីនាវេលាម៉ោង ៦:៣៥នាទីល្ងាច (ម៉ោងនៅឥណ្ឌា) ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ ដោយលោកពូទីន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។
ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាទ្វេភាគី ដោយផ្តោតសំខាន់លើការពង្រឹងចំណងសេដ្ឋកិច្ច, ការពារជាតិ និង ថាមពល ជាពិសេសនៅពេល ទណ្ឌកម្មរបស់លោកខាងលិច បានរុញឲ្យរុស្ស៊ី កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តយូរអង្វែងជាមួយប្រទេសនានាដូចជា ឥណ្ឌា នេះឯង។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅឥណ្ឌា គឺពាក់ព័ន្ធវិស័យការពារជាតិតែម្តង។ មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាទាំងលើបញ្ហាបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរគ្រឿងចុងក្រោយ ក៏ដូចជាមីស៊ីលសម្រាប់ប្រព័ន្ធ S-400 និង ការធ្វើឲ្យប្រសើរដល់កងយន្តហោះចម្បាំង Su-30 របស់ឥណ្ឌាផងដែរ។
កិច្ចពិភាក្សាសំខាន់ផ្សេងទៀត គឺពាក់ព័ន្ធនឹងលទ្ធភាពនៃការផលិតរួមគ្នា នូវយន្តហោះចម្បាំង Su-57 របស់រុស្ស៊ី និងការផ្គត់ផ្គង់មីស៊ីល R-37 ដែលជាមីស៊ីលបាញ់លើអាកាសរយៈចម្ងាយឆ្ងាយ។

អ្វីដែលគួរឲ្យកត់សម្គាល់ផ្សេងទៀតគឺថា ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលអាមេរិក កំពុងស្វះស្វែងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបន្ទាប់ពីអាមេរិក ដាក់សម្ពាធឥណ្ឌា ឲ្យឈប់ទិញប្រេងរុស្ស៊ី។
សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹងលើអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


