ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃ នាំគ្នាចេញមុខបដិសេធទំនាក់ទំនងជាមួយ Ben Smith ក្រោយបែកធ្លាយរូបថត
ក្រោយការបែកធ្លាយរូបថតជនសង្ស័យជាមេ Scammer ជាមួយនាយករដ្ឋមន្ត្រីថៃនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតធ្វើឲ្យកក្រើកប្រទេសនោះ នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រញាប់ប្រញាល់ចេញមុខបដិសេធអំពីទំនាក់ទំនងរវាងខ្លួនជាមួយបុរសឈ្មោះ Ben Smith ដោយនិយាយថា លោកបានជួប Smith នៅប្រទេសសិង្ហបុរីដោយចៃដន្យ ក្នុងអំឡុងអាហារពេលល្ងាចជាក្រុមដែលចូលរួមដោយគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍ Apirat Kongsompong ក្រោយរដ្ឋប្រហារថៃឆ្នាំ២០១៤ ហើយក្រោយមកគ្មានការជាប់ពាក់ព័ន្ធអ្វីបន្តទៀតទេ។

យ៉ាងណាមិនមែនតែលោក Anutin ឡើយ, មានមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់បានចេញមុខមកប្រកែក ដើម្បីបង្ហាញគេឯងថា ខ្លួនជាមនុស្សស្អាតស្អំ ដោយក្នុងនោះ ក៏មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ekniti Nitithanpraphat ដែរ។
ថ្លែងប្រាប់ Amarin នៅទីក្រុងបាងកក លោក Ekniti បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីចោទជាបញ្ហាឡើយ។ ចំពោះរឿងនេះលោកបានពន្យល់រួចអស់ហើយ អត់មានអ្វីត្រូវនិយាយទៀតទេ។

ទន្ទឹមនោះ លោក Apirat Kongsompong អតីតមេបញ្ជាការកងទ័ពថៃ ក៏ចេញមុខជំទាស់ផងដែរ ដោយនិយាយថា រូបថតដែលបែកធ្លាយនោះ គឺតាំងពីឆ្នាំ២០១៤ មកម្ល៉េះ អំឡុងពេលទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ហើយទំនាក់ទំនងជាមួយលោក Smith គឺត្រឹមជាការស្គាល់គ្នា ក្នុងនាមជាពាណិជ្ជករប៉ុណ្ណោះ។
យ៉ាងណា ជុំវិញរឿងនេះដែរ បើនិយាយពាក់ព័ន្ធជាមួយលោក Anutin វិញ, គណបក្សភឿថៃ បានដាក់ការសង្ស័យរួចទៅហើយ ដោយអ្នកនាំពាក្យបក្សលោក Suksit Srichomkhwan បោះសម្តីថា ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនិងលោក Smith មិនត្រឹមមិត្តភក្តិធម្មតានោះទេ។

ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ពាក់ព័ន្ធនឹងរូបថតបែកធ្លាយ លោក Suksit និយាយថា ដ្បិតជារូបថតចាស់ តែវាបង្ហាញយ៉ាងច្បាស់ថា ពួកគេធ្លាប់ជួបគ្នានៅច្រើនកន្លែង ច្រើនលើក និងក្នុងឱកាសផ្សេងៗគ្នា។ ម្យ៉ាងថ្មីៗ លោក Anutin ថ្លែងថា ពួកគេធ្លាប់ជួបគ្នា៥-៦ដង ដែលនេះបង្ហាញថា ទំនាក់ទំនងរបស់ពួកគេទំនងជា លើសពីការជួបគ្នាធម្មតាទៅទៀត។
សូមជម្រាបជាថ្មី លោក Smith ដែលប្រព័ន្ធផ្សព្វផ្សាយបរទេសកំណត់អត្តសញ្ញាណ ថាជាអ្នកហិរញ្ញវត្ថុដើមកំណើតអាហ្វ្រិកខាងត្បូងឈ្មោះ Benjamin Mauerberger គឺត្រូវបានគេភ្ជាប់ទៅនឹងបណ្ដាញឆបោក និងការលាងលុយកខ្វក់ដ៏ធំដែលកំពុងប្រតិបត្តិការទូទាំងប្រទេសថៃ។ រូបលោកបានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិដោយការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ (AMLO) និងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកមានតម្លៃរាប់ពាន់លានបាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


