ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ថា ទំនាក់ទំនង Anutin ជាមួយ Ben Smith មិនមែនត្រឹមមិត្តភក្តិធម្មតា
ក្រោយការបែកធ្លាយរូបថតនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ជាមួយមេ Scammer ឈ្មោះ Ben Smith បង្កភាពភ្ញាក់ផ្អើលនោះ គណបក្សភឿថៃ ក៏មានការសង្ស័យដែរ ដោយអ្នកនាំពាក្យគណបក្សលោក Suksit Srichomkhwan បោះសម្តីថា ទំនាក់ទំនងរវាងលោក Anutin និង Smith មិនត្រឹមមិត្តភក្តិធម្មតានោះទេ។

ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ពាក់ព័ន្ធនឹងរូបថតបែកធ្លាយ លោក Suksit និយាយថា ដ្បិតជារូបថតចាស់ តែវាបង្ហាញយ៉ាងច្បាស់ថា ពួកគេធ្លាប់ជួបគ្នានៅច្រើនកន្លែង ច្រើនលើក និងក្នុងឱកាសផ្សេងៗគ្នា។ ម្យ៉ាងថ្មីៗ លោក Anutin ថ្លែងថា ពួកគេធ្លាប់ជួបគ្នា៥-៦ដង ដែលនេះបង្ហាញថា ទំនាក់ទំនងរបស់ពួកគេទំនងជា លើសពីការជួបគ្នាធម្មតាទៅទៀត។
ទន្ទឹមនោះ គណបក្សភឿថៃក៏បានចោទជាសំណួរចំៗផងដែរថា តើបុគ្គលក្នុងរូបថតឈ្មោះ Smith មានជាប់ពាក់ព័ន្ធជាមួយក្រុម Call Center ឬទេ? ហេតុអ្វីបានជានាយករដ្ឋមន្ត្រីមិនបង្ហាញ តម្លាភាព ក្នុងការបកស្រាយបញ្ហាទាំងនេះពីមុនមក រហូតដល់រូបថតត្រូវបានបែកធ្លាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទើបលោកចេញមុខធ្វើសេចក្តីថ្លែងការណ៍? តើរឿងរ៉ាវនៅក្នុងរូបភាពទាំងនេះពាក់ព័ន្ធនឹង ការពន្យារពេលរបស់រដ្ឋាភិបាលក្នុងការកាត់ទោសក្រុម Call Center ដែរឬទេ? ហើយតើពួកគេពាក់ព័ន្ធនឹង ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះបុគ្គលដែលគេល្បីថាពាក់ព័ន្ធជាមួយក្រុម Call Center ដែរឬទេ?

សូមជម្រាបជាថ្មី រូបថតបែកធ្លាយរបស់លោក Anutin ជាមួយមេ Scammer ធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងកក្រើកជាពិសេសក្នុងប្រទេសថៃតែម្តង ដែលបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។
យ៉ាងណា លោក Anutin បានប្រកែកយ៉ាងញ័រមាត់ថា រូបថតនេះគឺថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងអំឡុងអាហារពេលល្ងាចជាក្រុមដែលចូលរួមដោយគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍ Apirat Kongsompong។ លោកប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យ។ គ្មានការជាប់ពាក់ព័ន្ធបន្តទៀតទេ»។

លោក Smith ដែលប្រព័ន្ធផ្សព្វផ្សាយបរទេសកំណត់អត្តសញ្ញាណ ថាជាអ្នកហិរញ្ញវត្ថុដើមកំណើតអាហ្វ្រិកខាងត្បូងឈ្មោះ Benjamin Mauerberger គឺត្រូវបានគេភ្ជាប់ទៅនឹងបណ្ដាញឆបោក និងការលាងលុយកខ្វក់ដ៏ធំដែលកំពុងប្រតិបត្តិការទូទាំងប្រទេសថៃ។
រូបលោកបានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិដោយការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ (AMLO) និងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកមានតម្លៃរាប់ពាន់លានបាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


