Connect with us

ព័ត៌មានជាតិ

​ត្រឹមម៉ោង​១០យប់​នេះ​ នឹង​ដឹងថា ថៃ​​ពិត​ជាខ្លាំង​ជា​​ង​អាស៊ាន និង​អាមេរិក​​​ ​​ឬផ្ទុយពីនេះ​?

បានផុស

នៅ

​​​​ក្នុង​នាមប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​នាយករដ្ឋមន្ត្រី​​ម៉ាស៊ី​ឡេស៊ី​ បាន​​សម្របសម្រួល​​​​​​​ភាគី​ជម្លោះ​​ថៃ​និង​កម្ពុជា តាមរយៈ​​ការ​​ហៅទូរស័ព្ទ​​សន្ទនា​ត្រីភាគី​​​ចុង​ក្រោយ​នៅរសៀល​ថ្ងៃទី​១៣​ខែធ្នូ​ ​បន្ទាប់ពី​​​​​​កិច្ច​ប្រជុំ​​​​តាមទូរស័ព្ទ​​ជាមួយ​ប្រធានា​ធិបតី​​​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​​​​ ប៉ុន្មាន​ម៉ោង​មុន​​នោះ​។ ​

លោក អានុទីន ពេល​​ដឹកនាំ​សង្គ្រាម​ជាមួយកម្ពុជា។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​ក្រោយ​​​​​​​​ការ​សន្ទនា​​តាមទូរស័ព្ទ​នោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​​របស់​លោក ដោយ​បង្ហាញ​ពេលវេលា​ជាក់​លាក់​នៃ​ការ​ចូល​ជាធរមាន​​​​នូវបទ​ឈប់​បាញ់ត្រឹមម៉ោង​​១០​យប់ថ្ងៃទី​​១៣​ខែធ្នូនេះ និង​​​ ​​​​​វិធាន​ការ​​មួយ​ចំនួន​សម្រាប់​​តាមដាន​ការ​អនុវត្តបទ​ឈប់បាញ់​ដែល​ជា​ការ​ទាមទារ​ចង់​បាន ពី​ប្រធានាធិបតីសហរដ្ឋអមេរិក ប្រធានអាស៊ាន ក៏ដូច​ជា​ភាគី​​កម្ពុជា​ដែល​ជា​ភាគី​រងគ្រោះ​​​ពី​​អំពើ​​ឈ្លាន​ពាន​របស់​ថៃ​​។

​វិធាន​ការ​​​​ច្បាស់​លាស់​ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​ ក្នុងនាម​ប្រធានអាស៊ាន បាន​ដាក់ចេញ​ រួម​​មានៈ ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំ​ដោយ​​​​កងកម្លាំងការពារជាតិម៉ាឡេស៊ី និង​ការ​ដាក់​​​ប្រព័ន្ធ​​​ផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់​ចាប់សកម្មភាព​​​​ក្នុងពេលជាមួយគ្នានេះ​។

​លោក អាន់វ៉ា បាន​​ស្នើ​​ឲ្យ​ភាគី​ជម្លោះ​​​​បញ្ឈប់រាល់ទម្រង់នៃ​អំពើ​អរិភាព និង​ជៀស​វាង​សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់​កង​​កម្លាំង ឬ​​ចល័ត​​​​ឆ្ពោះទៅមុខនៃ​កង​​អង្គភាពប្រដាប់អាវុធ ដែល​អាច​​​​​នាំ​ទៅដល់​​​​ការ​បរាជ័យ​​​នៃបទ​ឈប់បាញ់​ ដែល​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ ប្រឹង​ប្រែង​​​​​សម្របសម្រួល​ចុង​ក្រោយ​នេះ​។​

​ក្រោយ​ពីការ​ប្រកាស​​​​របស់​ប្រធានអាស៊ាន​ នៅ​ក្នុង​ផ្ទៃ​ក្នុង​​​​របស់​ប្រទេសថៃ​ឯណោះវិញ ហាក់​បាន​បង្ហាញ​​​ការ​មិនពេញ​ចិត្ត និង​គ្មាន​​ឆន្ទៈ​ក្នុងការ​អនុវត្ត​​​បទ​ឈប់បាញ់​​នោះ​ទេ។

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក អានុទីន ឆានវីរៈគុល តាមរយៈការ​ចុះ​ផ្សាយ​​របស់​​សារ​ព័ត៌មាន​ថៃ​នានា បាន​បង្ហាញ​ចេតនា​មិនអនុវត្ត​កិច្ច​ព្រម​​ព្រៀង​បទ​ឈប់បាញ់ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចេញ​មុខ​សម្របសម្រួល​​ជាថ្មី​​នៅថ្ងៃទី​​​​​​​១២ខែ​​​​​​ធ្នូនេះ​។

​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរៈគុល ​​បាន​និយាយថា​ មិនទាន់​​ដល់​ពេល​​​សម្រាប់​ការ​ចរចា​​​បទ​ឈប់​បាញ់​ជាមួយកម្ពុជា​ទេ ដោយ​​​បដិសេធ​​​​ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ប្រធានអាស៊ាន ដែល​និយាយថា បទ​ឈប់បាញ់​នឹង​ចូលជាធរមាន​ចាប់ពីម៉ោង​១០​ ថ្ងៃទី​១៣​នេះ។

​លោក អានុទីន បាន​ពណ៌នា​ថា ​​​ការ​អះអាង​របស់​លោក អាន់វ៉ា ជា​ការយល់ច្រឡំ​និង​ជំរុញ​ឲ្យសាធារណៈជន​​​រង់ចាំ​​​តាមដាន​​​សេចក្តីថ្លែងការណ៍​ពីខាងយោធា​​ទៅវិញ​​។​​

​ការ​អះអាងរបស់​លោក លោក អានុទីន ក៏​ហាក់​ដូច​ជា​បន្ទរ​​នូវ​អ្វី​ដែល​​រដ្ឋមន្ត្រី​ការ​ពារជាតិ​ថៃ លោក Natthaphon Narkphanit បាន​​អះអាង​នៅមុន​នោះថា គ្មាន​បទ​ឈប់បាញ់​​កើតឡើងទេ ក្រោយ​​ពី​​ការ​បង្ហោះសារ​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម​។

​​​​​ដោយសារ​តែ​ភាព​​ក្រឡេច​ក្រឡុច​មិនអាច​ទុកចិត្ត​បាន​របស់​ភាគីថៃ ​​​តាមសារ​របស់​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី សហរដ្ឋអាមេរិក បាន​​​​​ផ្តល់​ឲ្យ​បច្ចេកវិទ្យា​​​​ផ្កាយរណប ​សម្រាប់​ការ​តាមដាន ត្រួតពិនិត្យ​មើល​ ​ការ​អនុវត្តបទ​ឈប់បាញ់​ដែល​នឹង​ចាប់ផ្តើម​នៅម៉ោង​១០​យប់នេះ​។

​លោក អាន់វ៉ា បាន​លើក​ឡើង​ថា៖«​ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការអង្កេតលើ​ទីកន្លែង​ នឹងត្រូវចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦​ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវ​ទិន្នន័យ​គោល​នៃស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃគណនេយ្យភាព ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»​។

​លោក អាន់វ៉ា បាន​សរសេរចុងក្រោយថា៖‍​«ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា ការសន្ទនា ការអត់ធ្មត់ និងការទូតមានជោគជ័យ»៕​

រ៉ាន់ រើយ

​លោក អានុទីន ធ្វើសន្និសីទ​សារព័ត៌មាន​​ក្រុម​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខជាតិកាលថ្ងៃទី​៧ខែ​ធ្នូ។ FB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម