ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវជាលើកទី២ ឲ្យមានការអត់ធ្មត់ខ្ពស់បំផុត ក្នុងជម្លោះកម្ពុជា-ថៃ
ប្រទេសចិនអំពាវនាវឲ្យមានការអត់ធ្មត់ខ្ពស់បំផុត និងប្រើគ្រប់វិធានការដែលអាចធ្វើទៅបាន ដើម្បីនាំទៅរកបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងឲ្យបានឆាប់ ចំពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃដែលកំពុងបន្ត។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua។

នេះគឺជាលើកទីពីរហើយ ដែលមហាយក្សអាស៊ីមួយនេះបានធ្វើការអំពាវនាវ ឲ្យកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ និងការពារការកើនឡើងនៃជម្លោះបន្ថែមទៀត បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃទី៧ធ្នូតាមបណ្តោយព្រំដែនរួមប្រវែងជាង៨០០គីឡូម៉ែត្រ។
កាលពីសប្ដាហ៍មុន លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស ធ្លាប់បានលើកឡើងម្ដងរួចមកហើយថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ ដោយអះអាងថា «ក្នុងនាមជាមិត្ត និងជាប្រទេសជិតស្និទ្ធជាមួយទាំងកម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងជៀសវាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ»។ លោកបានបន្ថែមថា ប្រទេសចិន «នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ចុះត្រជាក់តាមមធ្យោបាយផ្ទាល់ខ្លួន» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


