ព័ត៌មានអន្ដរជាតិ
មេបក្សប្រជាជនថៃ ប្រកាសជំហរប្រឆាំងលោកអានុទីន
មេដឹកនាំគណបក្សប្រជាជនថៃ លោក ណាត់តាផុង រឿងបញ្ញាវុត (Nattapong Ruangpanyawut) ដែលកំពុងមានការចាប់អារម្មណ៍ក្នុងនយោបាយថៃសម្រាប់ការបោះឆ្នោតនៅដើមខែកុម្ភៈខាងមុខ បានប្រកាសដាច់ណាត់ថា គណបក្សរបស់លោកនឹងធ្វើជាបក្សប្រឆាំង ប្រសិនបើគណបក្សភូមិចៃថៃរបស់ អានុទីន ឆានវីរៈគុល មានឱកាសបង្រួបបង្រួមបង្កើតនិងដឹកនាំរដ្ឋាភិបាលកណ្តាលនោះ។

សារព័ត៌មានថៃ Khaosod បានស្រង់សម្តីមេដឹកនាំគណបក្សប្រជាជនថៃចេញផ្សាយនៅថ្ងៃទី២០ខែធ្នូនេះ លោក ណាត់តាផុង រឿងបញ្ញាវុត បានថ្លែងក្នុងកម្មវិធីនយោបាយនៅទូរទស្សន៍ Matichon TV ថា ៖«ច្បាស់ណាស់» ប្រសិនបើគណបក្ស ភូមិចៃថៃ (Bhumjaithai) ក្លាយជាគណបក្សស្នូលក្នុងការបង្កើតរដ្ឋាភិបាលខាងមុខ នោះគណបក្សប្រជាជនរបស់យើងនឹងស្ថិតក្នុងបក្សប្រឆាំង»។
មេដឹកនាំគណបក្សប្រជាជនដែលបានបោះឆ្នោតគាំទ្រលោក អានុទីន ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញាឆ្នាំ បានបង្ហាញជំហរមិនពេញចិត្តចំពោះលោក អានុទីន ដែលបង្កើតសង្គ្រាមជាមួយកម្ពុជា ហើយថា លោកអានុទីន បានបរាជ័យក្នុងអនុវត្តតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ ដែលតម្រូវឲ្យលោកអានុទីន ដឹកនាំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចយោធា និងអំណាចរាជវាំង។
លោក រឿងបញ្ញាវុត ក៏ធ្លាប់បានសំដែងក្តីព្រួយបារម្ភដែលថា ប្រទេសជាប់ឈ្មោះ«ជាប្រទេសឈ្លានពាន» ដោយសារតែរដ្ឋាភិបាលរបស់លោក អានុទីន ប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងធ្វើសកម្មភាពឈ្លានពានដោយយោធាមកលើកម្ពុជា៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


