ព័ត៌មានអន្ដរជាតិ
លោក អានុទីន បញ្ជាក់ រដ្ឋមន្ត្រីការពារជាតិថៃនឹងទៅចូលរួមប្រជុំ GBC នៅថ្ងៃសៅរ៍
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការពារជាតិថៃ លោក Nattapon Nakpanich នឹងចូលរួមកិច្ចពិភាក្សាបន្តជាមួយកម្ពុជានៅថ្ងៃសៅរ៍ទី២៧ខែធ្នូនេះ ដែលអាចនាំឱ្យមានបទឈប់បាញ់មួយ ខណៈជម្លោះនៅតាមព្រំដែនរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរបានបន្តរយៈពេលមួយសប្តាហ៍ទីបី។ យោងសេចក្តីរាយការណ៍របស់រ៉យទ័រ និង សារព័ត៌មានថៃ។

តាមសេចក្តីរាយការណ៍នោះ លោក អានុទីន បាននិយាយថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងការពារជាតិអាចចុះកិច្ចព្រមព្រៀងជាមួយសមភាគីកម្ពុជាបាននោះ ប្រទេសទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយស្របតាមកតិកាសញ្ញាកូឡាឡាំពួ ដែលបានប្រឹងប្រែងសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីខែកក្កដាកន្លងមក។
លោក អានុទីន ឆានវីរៈគុល បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកក ដោយសំដៅលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយថា «អ្វីដែលសំខាន់នោះគឺថា យើងទាំងពីរ [ថៃនិងកម្ពុជា] ត្រូវតែរក្សាការសន្យាដែលថាភាគីទាំងពីរនឹងមិនគំរាមកំហែង ធ្វើឲ្យខូចមុខមាត់ និងញុះញង់ និងកាត់បន្ថយអរិភាពរវាងប្រទេសទាំងពីរ»។
សារព័ត៌មានថៃ Thai Enquirer បានស្រង់សម្តីលោក អានុទីន ដែលនិយាយថា ភាគីជម្លោះបានយល់ព្រមនឹងគ្នាឲ្យមានបទឈប់បាញ់រយៈពេល៧២ម៉ោង សម្រាប់ការតាមដានមើល ដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងពេញលេញដែលមានរួចស្រាប់ហើយ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លេខាធិការដ្ឋាន (GBC) រយៈពេល២ថ្ងៃរួចមកហើយ ដើម្បីពិភាក្សាទៅរកបទឈប់បាញ់ ដែលនាយករដ្ឋមន្ត្រីថៃ និង រដ្ឋមន្ត្រីក្រសួងការពារជារថៃ ធ្លាប់ដាក់លក្ខខណ្ឌមុនដែលគ្មានប្រសិទ្ធភាព។
ទោះបីមានការផ្សាយរបស់សារព័ត៌មានថៃ និងទីភ្នាក់ងារព័ត៌មានអន្តរជាតិបែបនេះក្តី ក៏មានទាន់ឃើញមានការលើកឡើងពីភាគីកម្ពុជានៅឡើយដែរ។
មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅថៃនិងកម្ពុជា បានជួបពិភាក្សាគ្នានៅច្រកព្រំដែនចាប់តាំងពីថ្ងៃពុធ ខណៈអរិភាពរវាងប្រទេសទាំងពីរបានបន្តរយៈពេល១៩ថ្ងៃ។
បទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែកក្កដា ត្រូវបានដួលរលំនៅដើមខែធ្នូនៅពេលដែល ប្រទេសថៃ បានបើកការវាយប្រហារមកលើកម្ពុជាកាលពីថ្ងៃទី៧ខែធ្នូ។
ចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើងវិញ ទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានសហគមន៍អាស៊ាន និងរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រឹងប្រែងតាមមធ្យោបាយការទូតម្តងហើយម្តងទៀត ដើម្បីនាំភាគីជម្លោះទៅអនុវត្តបទឈប់បាញ់ដែលបានចុះហត្ថលេចារួចហើយ ប៉ុន្តែភាគីថៃ តែងតែច្រានចោល ហើយយកលេសផ្សេងៗដើម្បីគេចវេសពីការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


