Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ២០២៥ សង្គ្រាមសឹងគ្រប់ទិស សម្លាប់មនុស្សជិត កន្លះលាននាក់

បានផុស

នៅ

ឆ្នាំ២០២៥កន្លងទៅ ជាឆ្នាំដែលពិភពលោកពោរពេញដោយសង្គ្រាមជុំទិស មិនថានៅអឺរ៉ុប អាហ្វ្រិកនិងមជ្ឈិមបូព៌ា សូម្បីនៅអាស៊ីអាគ្នេយ៍ក៏ថៃ បើកការឈ្លានពានកម្ពុជាដែរ។

(រូប៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យថាសង្គ្រាមគ្មានអ្វីចំណេញឡើយ មានតែការខាតបង់ ភាពសោកសង្រេងនិងវិនាសកម្មប៉ុណ្ណោះ។ តាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) និងគម្រោងទិន្នន័យទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ (ACLED) បានបង្ហាញថា ក្នុងឆ្នាំ២០២៥ មនុស្សប្រហែលពី ៣៦៥ ០០០ ទៅ៤៦០ ០០០នាក់ ត្រូវស្លាប់ដោយសារសង្គ្រាមនៅជុំវិញពិភពលោក។

ទិន្នន័យដដែលបង្ហាញថា នៅឆ្នាំ២០២៥ ជាមធ្យមមានមនុស្សជាង ១ ០០០ នាក់ស្លាប់ក្នុងមួយថ្ងៃ ដោយសារសង្គ្រាមនៅទូទាំងពិភពលោក ដែលនេះមិនទាន់គិតបញ្ចូលនូវមនុស្សរាប់លាននាក់ដែលរងរបួស ពិការ និងបាត់បង់ជម្រកផង។

(រូប៖ Reuters)

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺជាសមរភូមិដែលបង្ហូរឈាមខ្លាំងជាងគេបំផុត ដោយក្នុងឆ្នាំ២០២៥ មានមនុស្សស្លាប់ប្រហែល ២០០ ០០០ ទៅ ២៥០,០០០ នាក់ ខណៈតួលេខនេះបូករួមទាំងទាហានទាំងសងខាង និងជនស៊ីវិល។

ចំណែកក្នុងតំបន់មជ្ឈិមបូព៌ាវិញ សង្គ្រាមនៅហ្គាហ្សា លីបង់ និងអ៊ីស្រាអែលក្នុងឆ្នាំ២០២៥ បានសម្លាប់មនុស្សប្រហែល ៦០ ០០០ ទៅ ៨០​ ០០០នាក់ ដែលភាគច្រើនលើសលប់ជាជនស៊ីវិល ពិសេសបន្ទាប់ពីជម្លោះរីករាលដាលចូលដល់ប្រទេសលីបង់ពេញទំហឹង។

(រូប៖ Reuters)

រីឯសង្គ្រាមនៅស៊ូដង់ ដ្បិតតែសង្គ្រាមនេះ ពិភពលោកហាក់មិនខ្វាយខ្វល់មិនសូវនិយាយដល់ ប៉ុន្តែវាពោរពេញដោយភាពសាហាវយង់ឃ្នងបំផុត។

ក្នុងឆ្នាំ២០២៥ មានមនុស្សប្រហែល ៤០ ០០០ ទៅ ៦០ ០០០ នាក់ ស្លាប់ដោយសារការប្រយុទ្ធគ្នាដោយផ្ទាល់ និងអំពើប្រល័យពូជសាសន៍នៅតំបន់ Darfur។

ក្រៅពីនេះ នៅមីយ៉ាន់ម៉ាឯណោះ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងក្រុមតស៊ូ ក៏បានសម្លាប់មនុស្សប្រហែល ១៥ ០០០ ទៅ ២០,០០០ នាក់ផងដែរ ក្នុងឆ្នាំ ២០២៥ ខណៈនៅអេត្យូពី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជម្លោះតំបន់នេះបានសម្លាប់មនុស្សប្រហែល ៣០ ០០០ នាក់ បន្ថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម