ព័ត៌មានអន្ដរជាតិ
រ៉ែកម្ររបស់ Greenland ក្លាយជាគោលដៅភូមិសាស្ត្រនយោបាយ ចំពេលអាមេរិកចង់ទិញ
Greenland ដែលជាកោះធំជាងគេបំផុតនៅលើពិភពលោក បានក្លាយជាចំណុចកណ្តាលដ៏សំខាន់មួយនៅក្នុងភូមិសាស្ត្រនយោបាយសកល ដោយសារតែទុនបម្រុងរ៉ែ (REEs) ដ៏ធំសម្បើមរបស់ខ្លួន។ រ៉ែយុទ្ធសាស្ត្រទាំងនេះ ដែលមានសារៈសំខាន់សម្រាប់អ្វីៗគ្រប់យ៉ាងរាប់ចាប់ពីយានយន្តអគ្គិសនី រហូតដល់ប្រព័ន្ធការពារជាតិទំនើបៗ កំពុងស្ថិតនៅចំកណ្តាលនៃការជាប់គាំងផ្នែកការទូត រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក។

ការប៉ាន់ប្រមាណបានបង្ហាញថា Greenland មានផ្ទុករ៉ែកម្រប្រមាណ ៣៦លានតោន រួមទាំងរ៉ែកម្រប្រភេទ«ធ្ងន់»មួយចំនួន ដែលត្រូវបានគេស្វែងរកច្រើនបំផុត។ ធនធានដ៏សម្បូរបែបនេះ បានធ្វើឲ្យដែនដីស្វយ័តរបស់ដាណឺម៉ាកនេះ ក្លាយជាអ្នកផ្លាស់ប្តូរដ៏មានសក្តានុពលនៅក្នុងទីផ្សារសកល ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយប្រទេសចិន ដែលក្ដោបចំណែកទីផ្សារជាង ៩០% នៃសមត្ថភាពកែច្នៃរ៉ែកម្រទូទាំងពិភពលោក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យការទិញយក Greenland ក្លាយជាគោលនយោបាយសំខាន់មួយក្នុងអាណត្តិទីពីររបស់លោក ដោយលើកឡើងពីផលប្រយោជន៍សន្តិសុខជាតិ និងតម្រូវការក្នុងការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ។ រដ្ឋបាលរបស់លោក បានបង្កើនសម្ពាធលើប្រទេសដាណឺម៉ាក តាមរយៈការគំរាមកំហែងពន្ធគយ ប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដោយមានគោលបំណងបង្ខំឲ្យមានការលក់។ ជំហរដ៏ឈ្លានពាននេះ បានទទួលការថ្កោលទោសយ៉ាងខ្លាំងពីទីក្រុង Copenhagen និង Nuuk ដែលសង្កត់ធ្ងន់ថា «Greenland មិនមែនសម្រាប់លក់ដូរនោះទេ»។
យោងតាមការសិក្សាមួយដែលបានចេញផ្សាយដោយ India Express កាលពីដើមឆ្នាំ២០២៥ មានការប៉ាន់ប្រមាណថា តម្លៃសរុបនៃធនធានរ៉ែទាំងអស់មាននៅក្នុង Greenland គឺជាង ៤,៤ទ្រីលានដុល្លារឯណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


