ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន ឆបោកតាមទូរសព្ទ លោកយាយហុងកុងម្នាក់អស់លុយ៣២លានដុល្លារ
លោកយាយនៅហុងកុងអាយុ៩០ឆ្នាំបានអស់ប្រាក់ចំនួន៣២លានដុល្លារអាមេរិកពីការឆបោកតាមទូរសព្ទដែលជនល្មើសបានបន្លំខ្លួនធ្វើជាមន្ត្រីសន្តិសុខចិន ដែលបានក្លាយជាអំពើឆបោកតាមទូរសព្ទដ៏ធំបំផុតមិនធ្លាប់មាននៅទីក្រុងមួយនេះ។
លោកយាយត្រូវបានជនឆបោកដែលបានព្យាយាមធ្វើលើជនងាយរងគ្រោះ និងអ្នកមានធនធានដើម្បីឲ្យផ្ទេរប្រាក់ដើម្បីធ្វើការវិនិយោគក្លែងក្លាយ។

កាលពីថ្ងៃអង្គារ៍ ទី២០ ខែមេសា ប៉ូលិសបាននិយាយថា ជនឆបោកមានគោលដៅលើស្ត្រីវ័យចំណាស់ម្នាក់ដែលរស់នៅតំបន់ The Peak ក្នុងទីក្រុងហុងកុង។
ឧក្រិដ្ឋកម្មកាលពីរដូវក្តៅមុនបានទាក់ទងនឹងស្ត្រីមិនបញ្ចេញឈ្មោះម្នាក់ដែលបានធ្វើពុតជាមន្ត្រីសន្តិសុខសាធារណៈរបស់ចិន។ ពួកគេបានអះអាងពីអត្តសញ្ញាណរបស់នាងត្រូវបានប្រើករណីព្រហ្មទណ្ឌធ្ងន់ធ្ងរមួយនៅប្រទេសចិន។
តាមប្រភពពីប៉ូលិសបានឲ្យដឹងថា លោកយាយត្រូវបានប្រាប់ឲ្យផ្ទេរប្រាក់ពីគណនីធនាគាររបស់គាត់ចូលទៅក្នុងគណនីមួយដែលគ្រប់គ្រងដោយក្រុមស៊ើបអង្កេតមួយដើម្បីការពារសុវត្ថិភាព និងត្រួតពិនិត្យ។
ប៉ូលិសបាននិយាយថា រយៈពេលជាច្រើនថ្ងៃក្រោយមក បុគ្គលនោះបានទៅដល់ផ្ទះរបស់លោកយាយដើម្បីប្រើទូរសព្ទ និងស៊ីមកាតសម្រាប់ទាក់ទងនឹងភ្នាក់ងារសន្តិសុខក្លែងក្លាយដែលបានបញ្ចុះបញ្ចូលលោកយាយឲ្យផ្ទេរប្រាក់សរុប១១លើក។

រយៈពេលជាង៥ខែ លោកយាយបានផ្ទេរប្រាក់សរុប៣២លានដុល្លារអាមេរិកទៅឲ្យក្រុមជនឆបោកដែលបានក្លាយជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតជាប់កំណត់ត្រាសម្រាប់ការឆបោកតាមទូរសព្ទ។
ប៉ូលិសបាននិយាយថា ការឆបោកត្រូវបានដឹងនៅពេលជំនួយការរបស់លោកយាយមានការសង្ស័យពីអ្វីម្យ៉ាងដែលកំពុងកើតឡើង និងបានទាក់ទងទៅកូនស្រីរបស់គាត់ ហើយបន្ទាប់មកបានជូនដំណឹងដល់ប៉ូលិស។
ប៉ូលិសបាននិយាយថា បន្ទាប់ពីធ្វើការស៊ើបអង្កេតមួយ បុរសអាយុ១៩ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទឆបោក ប៉ុន្តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ ជនដែលត្រូវបានចាប់ខ្លួនត្រូវបានគេជឿថា ជាអ្នកបន្លំដែលបានទៅផ្ទះស្ត្រីនោះជាមួយនឹងទូរសព្ទ។
ប៉ូលិសបាននិយាយថា ករណីឆបោកបែបនេះបានកំពុងកើនឡើងខ្លាំង។ តាមរបាយការណ៍ការឆបោកតាមទូរសព្ទបានកើនឡើង១៨%គ្រាន់តែត្រីមាសទី១ដើមឆ្នាំ២០២១។ កាលពីឆ្នាំ២០២០ ប៉ូលិសបានដោះស្រាយករណីឆបោកតាមទូរសព្ទចំនួន១១៩៣ករណីដែលសរុបជាប្រាក់ត្រូវបានលួចប្រមាណ៧៣.៩៥លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ SCMP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


