ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បញ្ជាក់ថា ជំនួបត្រីភាគី អ៊ុយក្រែន-រុស្ស៊ី-អាមេរិក លើកដំបូង ជិតកើតឡើងហើយ
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា កិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ីនិងអាមេរិក ជិតកើតឡើងហើយ។

សារព័ត៌មាន RT បានដកស្រង់សម្តីលោក ហ្សេលេនស្គី ដែលនិយាយថា៖ ««ក្រុមការងារអាមេរិកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃនេះ។ ពួកគេរង់ចាំជំនួបរបស់យើងជាមួយប្រធានាធិបតី ត្រាំ ហើយក្រុមការងាររបស់ខ្ញុំក៏នឹងជួបជាមួយក្រុមការងារអាមេរិកដែរ។ ខ្ញុំគិតថា វានឹងក្លាយជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅក្នុងប្រទេសអារ៉ាប់រួម»។
ទោះបែបនេះ ទាំងអាមេរិកនិងរុស្ស៊ី មិនទាន់បញ្ជាក់ពីជំនួបត្រីភាគីនេះទេ ចំណែកម្ចាស់ផ្ទះអារ៉ាប់រួម ក៏មិនទាន់ចេញមុខនិយាយអ្វីដែរ។

យ៉ាងណា ការជ្រើសរើសយកអារ៉ាប់រួម ធ្វើជាទីតាំងសម្រាប់ «កិច្ចប្រជុំត្រីភាគី» បង្ហាញថា ប្រទេសនេះកំពុងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ដែលភាគីទាំងអស់ អាចទទួលយកបាន។
តាមពិតទៅ ពាក់ព័ន្ធកិច្ចប្រជុំបែបនេះ កាលពីខែសីហាឆ្នាំមុន លោក ត្រាំ ក៏ធ្លាប់លើកឡើងដែរថា ជំនួបរវាងលោក ពូទីន និងមេដឹកនាំអ៊ុយក្រែន នឹងកើតឡើងក្នុងពេលឆាប់ៗ។
ពេលនោះ ទីក្រុងមូស្គូលើកឡើងថា ដ្បិតខ្លួនមិនប្រឆាំងចំពោះជំនួប ពូទីន-ហ្សេឡេនស្គីក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍បែបនេះ គួរតែធ្វើឡើងជាដំណាក់កាលចុងក្រោយនៃការចរចាប៉ុណ្ណោះ ពោលគឺបន្ទាប់ពីមានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅក្នុងដំណើរការសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


