ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះឯកជនមួយគ្រឿង នៅអាមេរិក ខណៈជោគវាសនាអ្នកដំណើរពុំទាន់ដឹង
យន្តហោះឯកជនមួយគ្រឿងបានឆេះធ្លាក់នៅពេលវាកំពុងហោះចេញពីអាកាសយានដ្ឋាន Maine កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ដោយផ្ទុកអ្នកដំណើរ៨នាក់ នេះបើយោងតាមនិយតករអាកាសចរណ៍សហរដ្ឋអាមេរិក ប៉ុន្តែជោគវាសនា និងអត្តសញ្ញាណរបស់ពួកគេ មិនទាន់ដឹងនូវឡើយទេ។

ការធ្លាក់យន្តហោះ Bombardier Challenger 650 នៅអាកាសយានដ្ឋានអន្តរជាតិ Bangor បានកើតឡើងនៅម៉ោងប្រហែល ៧:៤៥ យប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដោយបន្ថែមថា ខ្លួនមានគម្រោងស៊ើបអង្កេតលើការធ្លាក់មួយនេះ ដោយសារតែបច្ចុប្បន្នព័ត៌មានលម្អិតតិចតួចណាស់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលម្នាក់ដែលបានជូនដំណឹងអំពីបញ្ហានេះបានប្រាប់ Reuters ថា មានអគ្គីភ័យធ្ងន់ធ្ងរមួយ បន្ទាប់ពីការធ្លាក់យន្តហោះភ្លាមៗ។
ផ្អែកតាមរបាយការណ៍អាកាសធាតុបានបញ្ចាក់ថា ព្យុះព្រិលបានចាប់ផ្តើមធ្លាក់នៅអាកាសយានដ្ឋាន មុនពេលធ្លាក់យន្តហោះ ប៉ុន្តែអាជ្ញាធរមិនបានផ្តល់ការចង្អុលបង្ហាញភ្លាមៗថា អាកាសធាតុដើរតួនាទីក្នុងគ្រោះថ្នាក់នោះទេ ស្របពេលដែលការព្រមានអំពីព្យុះរដូវរងាបានគ្របដណ្តប់ភាគច្រើននៃរដ្ឋ Maine រួមទាំង Bangor ដែលជាទីក្រុងធំទីបីរបស់រដ្ឋ។
យោងតាមកំណត់ត្រាសហព័ន្ធ យន្តហោះបានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស។ ដូច្នេះហើយ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) នឹងសម្របសម្រួលជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
នាយករដ្ឋមន្ត្រីកាណាដា លែងពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយចិនហើយ ក្រោយត្រាំ ព្រមានដាក់ពន្ធ១០០%
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


