ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន៖ អាស៊ានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបដិសេធទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតសកល ដែលទើបតែបញ្ចប់ទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro ដែលត្រូវយកទៅចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាថ្ងៃទី៣០ខែមករាឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកដំបូងសម្រាប់ឆ្នាំ២០២៦នៅទីក្រុងសេប៊ូ លោកស្រី Lazaro បានបញ្ជាក់ថា ប្លុកដែលមានសមាជិក១១ប្រទេសនេះ មិនបានផ្តល់ការយល់ព្រមលើដំណាក់កាលណាមួយនៃដំណើរការបោះឆ្នោតទាំងបីជុំរបស់មីយ៉ាន់ម៉ានោះឡើយ។ រដ្ឋមន្ត្រីហ្វីលីពីន បានកត់សម្គាល់ថា ទោះបីជាគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធាបានប្រកាសជ័យជម្នះភាគច្រើនរួចហើយក្តី អាស៊ាននៅតែមិនទាន់មានការឯកភាពគ្នាលើលទ្ធផលនេះ ដោយលើកឡើងថា ដំណើរការបោះឆ្នោតទាំងមូលមិនទាន់មានភាពពេញលេញនៅឡើយទេ។
ការសម្រេចចិត្តរបស់អាស៊ាន គឺជាការប៉ះទង្គិចយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាមីយ៉ាន់ម៉ា ក្នុងការស្វែងរកភាពស្របច្បាប់ជាអន្តរជាតិ ចាប់តាំងពីការដណ្តើមអំណាចតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ២០២១។ កន្លងមក គណបក្ស USDP បានប្រកាសពីផែនការបង្កើតរដ្ឋាភិបាលថ្មីនៅខែមេសា និងកោះប្រជុំសភានៅខែមីនា ប៉ុន្តែមេដឹកនាំក្នុងតំបន់ និងក្រុមសិទ្ធិមនុស្សបានទាត់ចោលការបោះឆ្នោតនេះថា មិនមានភាពសេរី និងអយុត្តិធម៌ ដោយសារតែការផាត់ចេញនូវគណបក្សប្រឆាំងធំៗ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ក៏បានសង្កត់ធ្ងន់ផងដែរថា វឌ្ឍនភាពដ៏មានអត្ថន័យ ទាមទារឲ្យមានកិច្ចសន្ទនាពីគ្រប់ភាគីទាំងអស់ និងការបញ្ឈប់អរិភាព ដែលលក្ខខណ្ឌទាំងនេះគឺជាការចាំបាច់សម្រាប់រដ្ឋាភិបាលណាមួយក្នុងការទទួលបានការគាំទ្រពីប្រជាជន និងភាពស្របច្បាប់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


