Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុដែលអ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង Sinovac ឲ្យគ្រប់ ២ដូស

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រឈីលី បានព្រមានថា ការចាក់វ៉ាក់សាំង Sinovac របស់ប្រទេសចិន ត្រឹមតែមួយដូស គឺផ្តល់ការការពារខ្សោយណាស់ប្រឆាំងនឹងជំងឺកូវីដ-១៩ លុះត្រាតែអ្នកទទួលបានដូសទី២។

This image has an empty alt attribute; its file name is ae60d1c48e9f47e5941f8b826ec74dec-1024x576.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះ ត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយក៏កំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ការសិក្សាលើមនុស្សចំនួន១០.៥លាននាក់បានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពត្រឹមតែ១៦ភាគរយប៉ុណ្ណោះ ក្នុងការការពារប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីចាក់មួយដូស ប៉ុន្តែកើនឡើងប្រសិទ្ធភាពដល់ទៅ៦៧ភាគរយបន្ទាប់ពីការចាក់ដូសទី២។

This image has an empty alt attribute; its file name is 601f4331e4b08d733c267e22.jpg

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីការសិក្សានៅប្រទេសឈីលីនាពេលថ្មីៗបានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាព៨០ភាគរយ ប្រឆាំងនឹងការស្លាប់ដោយសារជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is 1x-1-1024x682.jpg

យោងតាមការសិក្សាដែលចេញផ្សាយដោយរដ្ឋាភិបាលឈីលីបានបង្ហាញថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធភាព៦៧ភាគរយផងដែរ ក្នុងការការពារការចេញរោគសញ្ញា, ៨៩ភាគរយមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិង ៨៩ភាគរយក្នុងការការពារអ្នកជំងឺពីការបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Time

ចុចអាន៖ វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ ៨០ភាគរយ ទប់ស្កាត់ការស្លាប់ដោយសារជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលការិនីខ្មែរ ២៤ នាក់ បានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម