ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ ៨០ភាគរយ ទប់ស្កាត់ការស្លាប់ដោយសារជំងឺកូវីដ-១៩
ការសិក្សាច្បាស់ៗនៅប្រទេសឈីលីនាពេលថ្មីៗនេះបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន គឺមានប្រសិទ្ធភាព៨០ភាគរយ ប្រឆាំងនឹងការស្លាប់ដោយសារជំងឺនេះ។

យោងតាមការសិក្សាដែលចេញផ្សាយដោយរដ្ឋាភិបាលឈីលីកាលពីថ្ងៃសុក្រ បានបង្ហាញថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធភាព៦៧ភាគរយផងដែរក្នុងការការពារការចេញរោគសញ្ញា, ៨៩ភាគរយមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិង ៨៩ភាគរយក្នុងការការពារអ្នកជំងឺពីការបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

លោក Rodrigo Yanez អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឈីលី ដែលបង្កើតកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Sinovac ដើម្បីយកប្រទេសធ្វើជាកន្លែងសាកល្បងវ៉ាក់សាំងនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទិន្នន័យបានបង្ហាញថា ប្រទេសឈីលីបានធ្វើការសម្រេចយ៉ាងត្រឹមត្រូវ។

ប្រទេសឈីលី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែកុម្ភៈ បន្ទាប់ពីចាក់ជូនបុគ្គលិកសុខាភិបាលកាលពីខែធ្នូឆ្នាំ២០២០ និងខែមករា២០២១។
យោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលឈីលីបានឲ្យដឹងថា ប្រជាជនជាង៧.៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នៅក្នុងប្រទេស ខណៈ៥.២លាននាក់បានទទួលដូសទាំងពីរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វ៉ាក់សាំង Sinovac របស់ចិន ទទួលបានការសរសើរថា មានប្រសិទ្ធភាពខ្ពស់ ពីប្រទេសនៅ អាមេរិកឡាទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


