ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី នឹងទទួលបាននាវាផ្ទុកយន្តហោះដំបូងបង្អស់ ដើម្បីពង្រឹងវិស័យយោធា
តាមការគ្រោងទុក ប្រទេសឥណ្ឌូណេស៊ី នឹងទទួលបាន នាវាផ្ទុកយន្តហោះទី១របស់ខ្លួន ដើម្បីពង្រឹងវិស័យយោធា ចំពេលស្ថានការណ៍ពិភពលោក កំពុងមានភាពមិនប្រាកដប្រជា។

តាមការផ្សាយរបស់ Straits Times កាលពីថ្ងៃចន្ទទី១៦ខែកុម្ភៈ នាវានោះមានឈ្មោះ ITS Giuseppe Garibaldi របស់កងទ័ពជើងទឹកអ៊ីតាលី ដែលនឹងផ្តល់ជាជំនួយឥតសំណង ប៉ុន្តែឥណ្ឌូណេស៊ី ក៏នឹងត្រូវចេញលុយរាប់រយលានដុល្លារ ដើម្បីជួសជុល ថែទាំនិងធ្វើទំនើបកម្មផងដែរ។
មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី រំពឹងថា នាវានេះនឹងមកដល់ប្រទេសខ្លួនមុនថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាខួបកងទ័ពជាតិ។
នាវានេះ នឹងក្លាយជាផ្នែកមួយនៃផែនការទំនើបកម្មយោធាដ៏ធំរបស់ឥណ្ឌូណេស៊ី ដើម្បីការពារដែនសមុទ្រដ៏ធំល្វឹងល្វើយរបស់ខ្លួន និងដើម្បីបង្កើនឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ វាក៏ត្រូវបានគេមើលឃើញដែរថា ជាការឆ្លើយតបទៅនឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងអាវុធក្នុងតំបន់ ដែលកំពុងឡើងកម្តៅខ្លាំង។

សូមជម្រាបថា ITS Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះធុនស្រាលប្រវែង ១៨០.២ ម៉ែត្រ មានល្បឿន ប្រហែល ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
វាអាចផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ ១៨ គ្រឿង ហើយមានបំពាក់ដោយប្រព័ន្ធកាំជ្រួចការពារអាកាស (Sea Sparrow/Aspide)។
កងទ័ពជើងទឹកអ៊ីតាលីបានបញ្ឈប់ដំណើរការនាវានេះជាផ្លូវការកាលពី ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីបម្រើការអស់រយៈពេលជិត៤០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


