Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញបង្ហាញ​ពី​ថ្លៃ​​ចំណាយនៃប្រតិបត្តិការ «Epic Fury» របស់​អាមេរិក​នៅ​អ៊ីរ៉ង់

បានផុស

នៅ

ខណៈដែលការទស្សន៍ទាយពីចំណាយសរុបនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅតែជាការពិបាក ក៏​ការប៉ាន់ស្មានដំបូងបានបង្ហាញពីបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Anadolu សហរដ្ឋអាមេរិកអាចនឹងចំណាយអស់ប្រហែល ៧៧៩លានដុល្លារ ក្នុងរយៈពេល២៤ម៉ោងដំបូងនៃប្រតិបត្តិការ «Epic Fury»។ ការចំណាយនេះមិនទាន់បូកបញ្ចូលការរៀបចំកម្លាំងមុនការវាយប្រហារ ដែលរួមមានការចល័តយន្តហោះ និងនាវាចម្បាំង ដែលអស់ប្រាក់ប្រហែល ៦៣០លានដុល្លារបន្ថែមទៀតនោះទេ។

រូបតំណាង (បង្កើត​ដោយ AI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី ការដំណើរការក្រុមនាវាផ្ទុកយន្តហោះចម្បាំងដូចជា USS Gerald R. Ford ត្រូវចំណាយប្រាក់ប្រហែល ៦.៥លានដុល្លារក្នុងមួយថ្ងៃៗ។ លោក Christopher Peble មកពីមជ្ឈមណ្ឌល Stimson បានកត់សម្គាល់ថា ទោះបីជាមន្ទីរបញ្ចកោណមិនទាន់បញ្ចេញតួលេខផ្លូវការក៏ដោយ ក៏តម្លៃនៃអាវុធនីមួយៗ និងប្រតិបត្តិការជើងទឹកមានទំហំធំធេងណាស់ ដែលធ្វើ​ឲ្យ​ការប៉ាន់ស្មានចំណាយសរុបក្នុងដំណាក់កាលដំបូងនេះនៅមានភាពស្រពិចស្រពិល។

ក្រៅពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អ្នកជំនាញព្រមានថា ការផ្គត់ផ្គង់សព្វាវុធគឺជាកង្វល់កាន់តែធំ។ លោក Peble បានលើកឡើងថា ល្បឿននៃប្រតិបត្តិការបច្ចុប្បន្ន ជាពិសេសការបាញ់ស្ទាក់ចាប់ក្នុងចំនួនដ៏ច្រើន មិនអាចបន្តទៅមុខដោយគ្មានកំណត់នោះទេ។ លោកបានប៉ាន់ស្មានថា សកម្មភាពយោធាដ៏ខ្លាំងក្លាបែបនេះ ប្រហែលជាអាចបន្តទៅមុខបានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលបញ្ហាកង្វះខាតសព្វាវុធក្នុងស្តុក ក្លាយជាកត្តាប្រឈមដ៏ចម្បងសម្រាប់កងកម្លាំងអាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម