ព័ត៌មានអន្ដរជាតិ
រំភើបជំនួស! ក្រោយជោគជ័យជាមួយការចាក់វ៉ាក់សាំង អ៊ីស្រាអែល មិនមានអ្នកស្លាប់ថ្មីដោយកូវីដលើកដំបូងក្នុងរយៈពេលជិត ១ ឆ្នាំ
អ៊ីស្រាអែល មិនបានកត់ត្រាថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នោះទេកាលពីថ្ងៃព្រហស្បតិ៍ ហើយនេះជាលើកទីមួយក្នុងរយៈពេលប្រហែល ១០ ខែ ដែលប្រទេសនេះមិនបានរាយការណ៍ពីការស្លាប់ដោយសារជំងឺនេះ ។
ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញថា គិតត្រឹមម៉ោង ៨ ល្ងាចកាលពីថ្ងៃសុក្រ ប្រទេសនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នោះទេ ។

ទន្ទឹមនោះ ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏កំពុងធ្លាក់ចុះផងដែរនៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្តក្នុងលក្ខណៈទ្រង់ទ្រាយធំ ។
បន្ថែមពីនេះ ប្រជាជនប្រមាណ ៥ លាននាក់ ឬប្រហែល ៥៤ ភាគរយនៃចំនួនប្រជាជន បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសរួចហើយ ។

ដំបូងឡើយ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃមានលើសពី ១០,០០០ នាក់ក្នុងខែមករា ប៉ុន្តែកាលពីថ្មីៗនេះបានធ្លាក់ចុះវិញត្រឹមប្រហែល ១០០ នាក់ប៉ុណ្ណោះ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានរាយការណ៍អំពីការស្លាប់ដោយសារជំងឺកូវីដ ១៩ ប្រមាណ ៦,៣០០ នាក់ ខណៈចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃគឺ ៧៧ នាក់ក្នុងខែមករា ។

ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលបាននិយាយកាលពីខែកុម្ភៈថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានបង្ហាញថា មានប្រសិទ្ធភាព ៩៨.៩ ភាគរយក្នុងការការពារការស្លាប់ពីវីរុសនេះក្នុងរយៈ ២ សប្តាហ៍ បន្ទាប់ពីចាក់ដូសទី ២ ។
អ្វីដែលពិសេសទៀតនោះ រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត ខណៈដែលបានប្រកាសកាលពីដើមខែនេះថា ប្រទេសនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer សម្រាប់ការទិញវ៉ាក់សាំងបន្ថែមសម្រាប់ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល លែងតម្រូវឲ្យប្រជាជនពាក់ម៉ាសពេលចេញក្រៅ ចាប់ពីថ្ងៃនេះទៅ
ចុចអាន ៖ ជារឿងកម្រ! ទារកអ៊ីស្រាអែលម្នាក់ស្លាប់ក្នុងស្បូន ដោយសារឆ្លងកូវីដពីម្ដាយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ