មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលាលែងជាបន្តបន្ទាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលាលែងជាបន្តបន្ទាប់

Published

on

កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណបានប្រកាសអំពីការលាលែងរបស់មន្ត្រីជាបន្តបន្ទាប់ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បង្ហោះ Twitter បណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ចេញពីតំណែង។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយលោក James Anderson, អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកស៊ើបការណ៍និងសន្តិសុខលោក Joseph Kernan និងជានាយអគ្គសេនាធិការនៃលេខាធិការក្រសួងការពារជាតិ Jen Stewart បានដាក់លិខិតលាលែងពីតំណែង”។

អ្នកទាំងបីបានប្រកាសពីការលាលែងភ្លាមៗ។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ចប់តំណែងលោក Esper ហើយបានជំនួសគាត់ដោយលោក Miller ដែលកំពុងបម្រើការជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ។

លោក Miller ដែលជាអតីតមន្រ្តីកងទ័ពពិសេសឥឡូវនេះគឺជាមនុស្សទី៥ហើយដែលដឹកនាំក្រសួងការពារជាតិក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក Trump រយៈពេលជិត៤ឆ្នាំ។

ការសម្រេចចិត្តរបស់លោក Trump ក្នុងការដកលោក Esper បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកចាញ់ឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម