Connect with us

ព័ត៌មានអន្ដរជាតិ

ពិសេសណាស់! វ៉ាក់សាំង AstraZeneca មានអត្ថប្រយោជន៍ចំពោះមនុស្សពេញវ័យគ្រប់ក្រុមអាយុទាំងអស់

បានផុស

នៅ

ក្រុមអ្នកឃ្លាំមើលឱសថរបស់សហភាពអ៊ឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃសុក្រថា ការពិនិត្យឡើងវិញនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca បានរកឃើញថា គុណប្រយោជន៍របស់វាកើនឡើងទៅតាមគ្រប់ក្រុមអាយុ ហើយវានៅតែមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ ចំពោះមនុស្សពេញវ័យ ទោះបីជាមានការជាប់ទាក់ទងនឹងករណីកំណកឈាមក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានបង្ហាញពីការរកឃើញរបស់ខ្លួននេះ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានស្នើសុំរកមើលការព្រួយបារម្ភ ដែលបានជំរុញឲ្យប្រទេសជាច្រើនរឹតត្បិតការប្រើប្រាស់របស់ខ្លួន ចំពោះមនុស្សវ័យចំណាស់ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះ កើនឡើងទៅតាមអាយុ និងអត្រាឆ្លង ។ វ៉ាក់សាំងដែលគេស្គាល់ផងដែរថា Vaxzevria អត្ថប្រយោជន៍របស់វាគឺមានលើសពីហានិភ័យ ចំពោះមនុស្សពេញវ័យគ្រប់ក្រុមអាយុទាំងអស់ បើទោះជាមាន ករណីកំណកឈាម ដែលមានប្លាកែតឈាមទាបបានកើតឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងក៏ដោយ” ។

របាយការណ៍បាននិយាយថា ករណីកំណកឈាមដ៏កម្រនេះកើតមានក្នុងមនុស្សម្នាក់ប៉ុណ្ណោះក្នុងចំណោម ១០០,០០០ នាក់ ដែលបានចាក់វ៉ាក់សាំង ។

គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធិភាពខ្លាំងក្នុងការការពារការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងការស្លាប់ដោយសារជំងឺកូវីដ ១៩ ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច

ចុចអាន ៖ ដំណឹងល្អ! អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម