Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង AstraZeneca៖ ស្ត្រីវ័យក្មេងមានអាការខ្លាំងជាងបុរស ក្រោយពេលចាក់រួច

បានផុស

នៅ

សាស្ត្រាចារ្យជំនាញផ្នែកវ៉ាក់សាំង លោក Anthony Harnden និយាយថា ​ក្រោយចាក់វ៉ាក់សាំង ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន ញាក់ និងឈឺក្បាល ហាក់ដូចជាកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។

ក្រោយមានការព្រួយបារម្ភពីប្រទេសអាល្លឺម៉ង់ ន័រវែស និងហូឡង់ អំពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង AstraZeneca អ្នកជំនាញខាងផលិតថ្នាំបង្ការបានចេញមុខមកបកស្រាយភ្លាមៗ។

សាស្រ្តាចារ្យ Andrew Pollard ដែលជាសមាជិកនៃក្រុមបង្កើតវ៉ាក់សាំង AstraZeneca បានឱ្យដឹងថា មនុស្សរាប់លាននាក់បានចាក់ថ្នាំបង្ការរបស់ខ្លួនដោយជោគជ័យ ហើយទិន្នន័យជាច្រើនបង្ហាញថា វ៉ាក់សាំង AstraZeneca មិនមានការជាប់ទាក់ទងនឹងការកកឈាមនោះទេ។

ទោះយ៉ាងណា សាស្រ្តាចារ្យរូបនេះនិយាយថា វ៉ាក់សាំង AstraZeneca អាចមានផលប៉ះពាល់ក៏ពិតមែន តែស្ថិតក្នុងលក្ខខណ្ឌស្រាលប៉ុណ្ណោះរួមមាន អស់កម្លាំង វិលមុខ ឈឺក្បាល និងឈឺសាច់ដុំតិចតួច ហើយផលប៉ះពាល់ទាំងនោះ ទំនងជាមានឥទ្ធិពលលើស្ត្រីខ្លាំងជាងបុរស។​ នេះបើតាមការកត់សម្គាល់ពីក្រុមវេជ្ជបណ្ឌិត ប៉ុន្តែមិនទាន់មានភ័ស្តុតាងច្បាស់លាស់ បញ្ជាក់លើកករណីនេះនៅឡើយទេ។

រីឯសាស្រ្តាចារ្យ Anthony Harnden វិញមានប្រសាសន៍ថា អ្នកដែលទទួលវ៉ាក់សាំង ទំនងជាទទួលរងផលប៉ះពាល់ខ្លះបន្ទាប់ពីការចាក់លើកទី ១ ច្រើនជាងលើកទី២។

នៅពេលត្រូវបានសារព័ត៌មានសួរថា តើមនុស្សអាចនឹងជួបប្រទះនូវផលប៉ះពាល់អ្វីខ្លះ? លោកបានប្រាប់ BBC Breakfast ថា “វ៉ាក់សាំង Oxford / AstraZeneca សម្រាប់ចាក់លើកទី ១ ផ្តល់នូវផលប៉ះពាល់តិចតួចដូចជា ឈឺកខ្លាំង គ្រុនក្តៅ គ្រុនញាក់តិចតួច និងឈឺក្បាល ដែលអាការទាំងនេះមានរយៈពេលដល់ ៤៨ ម៉ោង។”

សាស្រ្តាចារ្យរូបនេះ បន្ថែមទៀតថា ប្រសិនចាក់វ៉ាក់សាំង Oxford / AstraZeneca លើកទី១ ហើយមានអាការប៉ះពាល់ខ្លះ អ្នកអាចលេបថ្នាំប៉ារ៉ាសេតាមុលបាន។ ប៉ុន្តែ ប្រសិនបើអាការៈមិនថមថយ អ្នកមិនគួរចាក់លើកទី២ទេ ព្រោះវាទំនងជាមានប្រតិកម្មខ្លាំងជាងលើកដំបូង។

Data concerns and safety worries fuel crisis of confidence in AstraZeneca  vaccine | Science | AAAS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ​ NHS របស់អង់គ្លេសលើកឡើងដែរថា ក្នុងករណីខ្លះ អ្នកចាក់វ៉ាក់សាំងលើកដំបូងអាចហើមក្រោមក្លៀកឬដៃដែលជាកន្លែងចាក់ថ្នាំ ហើយវាអាចបន្តហើមប្រហែល ១០ ថ្ងៃ។ ប៉ុន្តែបើអ្នកមានបញ្ហាហើមយូរជាងនេះ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Star

ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង AstraZeneca មានអត្ថប្រយោជន៍ចំពោះមនុស្សពេញវ័យគ្រប់ក្រុមអាយុទាំងអស់

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម