Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​៖ មាន​តែដ្រូន​​​​​​អ៊ុយ​ក្រែន​​ទេ​ ដែល​អាច​តតាំង​​ជាមួយ​​ដ្រូន​ Shahed រាប់​ម៉ឺន​គ្រឿង​របស់​អ៊ីរ៉ង់​

បានផុស

នៅ

​អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា អ៊ីរ៉ង់​មាន​យន្តហោះ​គ្មានមនុស្សបើក ​(ដ្រូន) ម៉ាក​ Shahed រាប់​ម៉ឺន​គ្រឿង​ឯណោះ​​​។ វីដេអូ​ដែល​ចេញផ្សាយថ្មីៗ​នេះ​ ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ៊ីរ៉ង់​ហាក់​ដូច​ជា​បង្ហាញ​ពីការ​ផ្គត់ផ្គង់​យ៉ាងច្រើន​​ក្នុង​រោង​ចក្រ​ផលិតនៅ​ឯ​ក្រោម​​ដី ជា​សញ្ញាមួយ​ឱ្យ​ដឹង​ថា​ អ៊ីរ៉ង់​អាច​ដាក់​ពង្រាយអាវុធ​ទាំងនោះ ​នា​​ពេលដ៏​ខ្លី​ខាង​មុខ​។ នេះ​បើយោង​តាម Al Jazeera ចុះ​ផ្សាយ​​នៅ​​ថ្ងៃ​ទី​០៦ ខែ​មី​នា ឆ្នាំ​២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ដ្រូន Shahed-136 (Geran-2) ​របស់​រុស្ស៊ី​ដែល​អ៊ុយ​ក្រែន​បាញ់​បាន​។ រូបភាព៖ Reuters

​ក្នុង​សង្គ្រាម​​រយៈពេលជាង​​១សប្តាហ៍​មកនេះ ​ដ្រូន​ជា​ច្រើន​គ្រឿង​​​ត្រូវ​បាន​​​​ប្រើប្រាស់​​ដើម្បី​វាយប្រហារ​​​​​នៅ​​ប្រទេស​ក្នុង​តំបន់​នៅ​មជ្ឈិមបូព៌ា​ក្នុង​សប្តាហ៍​នេះ។

ទីក្រុងតេហេរ៉ង់​អះអាង​ថា​ កំពុង​វាយប្រហារ​សម្ភារៈ​យោ​ធា​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់ទាំង​អស់​​នោះ​​​ដែល​ជា​ការសង​សឹក បន្ទាប់​ពី​សហរដ្ឋ​អា​មេរិក និង​អ៊ីស្រាអែល​បើ​ការ​វាយ​ប្រហារ​លើខ្លួន រហូត​មក​ដល់​ពេល​នេះ​បាន​សម្លាប់មនុស្សជាង ១​៣០០​នាក់ និង​បាន​ធ្វើ​ឃាត​មេដឹក​នាំ​កំពូលរបស់​អ៊ីរ៉ង​ថែម​ទៀត​ផង​។​

ចំណែក​នៅអ៊ុយ​ក្រែន បច្ចេក​វិទ្យាយន្តហោះគ្មានមនុស្សបើក ​(ដ្រូន) ត្រូវបាន​ប្រើប្រាស់នៅ​លើ​សមរភូមិចាប់​តាំង​ពីការឈ្លានពាន​ទ្រង់​ទ្រាយ​ធំ​របស់រុស្ស៊ីចាប់​ផ្តើមកាល​ពី៤ឆ្នាំមុន។

ពេល​ដែលដ្រូន​ដែល​រចនា​ដោយ​អ៊ីរ៉ង់លេច​ឡើង​ នៅ​លើ​មេឃ​ក្នុង​ជម្លោះ​កំពុង​រីករាល​ដាល​ពាក់ព័ន្ធនឹង​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់ ទីក្រុងកៀវកំពុង​លេច​ចេញ​ជាប្រភព​នៃដំណោះស្រាយ​ម្នាក់​។

ការវាយ​ប្រហារថ្មីៗនេះនៅ​ទូទាំងឈូងសមុទ្ររក​ឃើញ​ថា​មីស៊ីល​ការពារ​ដែនអាកាស​រាប់លាន​ដុល្លារត្រូវបាន​ប្រើប្រាស់ ដើម្បី​​បំផ្លាញដ្រូន​ម៉ាក Shahed ​របស់​អ៊ីរ៉ង់​មានតម្លៃមិន​លើសពី ៥០ ០០០ដុល្លារ​នោះ​ទេ​។

ចម្លើយ​របស់​អ៊ុយក្រែន​គឺមាន​ប្រព័ន្ធ​មួយចាំបាច់ ដោយ​ប្រើប្រាស់ដ្រូន​​ស្ទាក់​ចាប់​ដ្រូនផ្សេង​ទៀត​ រចនា​​ឡើងដែល​អាច​បុក​គ្នា​នៅ​លើ​អាកាស​ជាមួយសមត្ថភាព​ដ៏​អស្ចារ្យ​ ​មាន​តម្លៃ​ត្រឹម​តែ​មួយ​ភាគ​​តូច​មួយ​ប៉ុណ្ណោះ បើ​ធៀប​នឹងតម្លៃ​​ដ្រូន​របស់​អ៊ីរ៉ង់​។

នៅ​ថ្ងៃសៅរ៍ សង្គ្រាមអ៊ីរ៉ង់​បានចាប់ផ្តើមពេល​អ៊ុយក្រែន និង​រុស្ស៊ី​ត្រូវ​ គ្រោង​នឹង​ជួបគ្នា​ចរចា​សន្តិភាព ​ជុំ​មួយ​ទៀត​នៅទីក្រុងអាប៊ូដាប៊ី​។

នៅ​ថ្ងៃបន្ទាប់ យន្ត​ហោះគ្មានមនុស្សបើក Shahed-១៣៦ រចនា​ដោយ​អ៊ីរ៉ង់​បាន​វាយប្រហារប្រទេស​នានា រួមមានប្រទេសអារ៉ាប៊ីសាអូឌីត បារ៉ែន កាតា និងអារ៉ាប់រួម។

យោង​តាមក្រសួងការពារជាតិនៅ​តំបន់​ឈូងសមុទ្រ គិតត្រឹមថ្ងៃទី៥ ខែមីនា ដ្រូន​ចំនួន ១ ០៧២គ្រឿង ​ត្រូវ​បាន​រកឃើញនៅ​លើ​ទឹក​ដី​អា​រ៉ាប់​រួម ដែលក្នុងនោះ ១ ០០១គ្រឿង​ ត្រូវបាន​ស្ទាក់ចាប់។

ប្រទេសកាតារាយការណ៍ថា ដ្រូន​ចំនួន ៣៩គ្រឿង​ត្រូវ​បាន​រក​ឃើញ ​និង ២៤គ្រឿង​ត្រូវបានស្ទាក់ចាប់ ខណៈ​ប្រទេស​បារ៉ែន​និយាយ​ថា ខ្លួន​បាន​បំផ្លាញចំនួន ១២៣គ្រឿង។

ប្រទេសគុយវ៉ែតបាន​ត្រួត​ពិនិត្យ និង​ស្ទាក់ចាប់ចំនួន ៣៨៤គ្រឿង​។​

នៅ​ទីនោះ​ហើយ ដែល​អ៊ុយក្រែនកំពុងដាក់ពង្រាយ​បទ​ពិសោធន៍​សម​រ​ភូមិ និងដ្រូន​ស្ទាក់​ចាប់របស់ខ្លួន​ជាផ្នែកមួយ​នៃ​ដំណោះស្រាយ​។

យោង​តាមអ្នកនាំពាក្យរបស់ Skyfall ជាក្រុមហ៊ុនផលិត​ឯកជន​​អ៊ុយក្រែន​មួយ ដ្រូន​ដែល​អាច​មាន​សមត្ថ​ភាព​ជា​​ប្រព័ន្ធស្ទាក់ចាប់​នេះ​ ត្រូវ​បាន​ដាក់​ពង្រាយ​ជាលើកដំបូង​ប្រហែល៤ខែមុន​រួច​ហើយ​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម