ព័ត៌មានអន្ដរជាតិ
អឺរ៉ុបក្លាយជាប្លុកនាំចូលសព្វាវុធធំជាងគេរបស់ពិភពលោក នៅ៥ឆ្នាំចុងក្រោយ
អឺរ៉ុបក្លាយជាអ្នកនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលនានាក្នុងប្លុកនេះប្រតិកម្មចំពោះការគំរាមកំហែងរបស់រុស្ស៊ី និងការថយចុះផ្នែកទំនុកចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។ នេះយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) បង្ហាញនៅថ្ងៃចន្ទនេះ។

យោងតាមរ៉យទ័រចុះផ្សាយថ្ងៃទី៩ខែមីនា, ប្រទេសនៅអឺរ៉ុបបង្កើនការនាំចូលអាវុធច្រើនជាងបីដងក្នុងឆ្នាំ ២០២១-២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦-២០២០ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងកសាងយោធាឡើងវិញ បន្ទាប់ពីការវិនិយោគមិនគ្រប់គ្រាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោក Mathew George នាយកកម្មវិធីផ្ទេរអាវុធនៃអង្គការ SIPRI បានលើកឡើងថា៖ «ការកើនឡើងយ៉ាងខ្លាំងនៃលំហូរអាវុធទៅកាន់រដ្ឋនៅអឺរ៉ុប បានជំរុញឱ្យការផ្ទេរអាវុធសកលកើនឡើងជិត ១០ភាគរយ»។
របាយការណ៍មួយបានបង្ហាញថា អឺរ៉ុបមានចំនួន ៣៣% នៃការនាំចូលអាវុធជាសកល កើនឡើងពី១២% ក្នុងរយៈពេល៥ឆ្នាំមុន។
ទោះបីជាមានការជំរុញផលិតកម្មក្នុងស្រុកក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុប នៅតែបន្តបង្កើនការទិញអាវុធរបស់សហរដ្ឋអាមេរិក ជាពិសេសយន្តហោះប្រយុទ្ធ និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ។
ការនាំចូលអាវុធដោយរដ្ឋមជ្ឈិមបូព៌ាបានធ្លាក់ចុះ ១៣% បើទោះបីជាប្រទេសអារ៉ាប៊ីសាអូឌីត និងកាតាស្ថិតក្នុងចំណោមអ្នកទិញកំពូលទាំងបួនក៏ដោយ។
លោក Pieter Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI និយាយថា៖ « ការធ្លាក់ចុះនេះ ភាគច្រើនឆ្លុះបញ្ចាំងពីការបញ្ជាទិញយ៉ាងច្រើនពីអារ៉ាប៊ីសាអូឌីតអំឡុងពេលមុនផលិត តែត្រូវការធ្វើសមាហរណកម្ម»។
គួរញ្ជាក់ថាជម្លោះបច្ចុប្បន្នទំនងជានឹងលើកកម្ពស់ការផ្គត់ផ្គង់បន្ថែមទៀត ជាពិសេសប្រព័ន្ធប្រឆាំងមីស៊ីល និងប្រព័ន្ធការពារដែនអាកាស។
លោក Wezeman បន្តថា៖ « ពួកគេនឹងជំនួសអ្វីដែលបានប្រើជាមុនសិន ប៉ុន្តែពួកគេក៏នឹងពិចារណាទិញឧបករណ៍បន្ថែមទៀត ដើម្បីការពារខ្លួនឱ្យបានល្អជាងអ្វីដែលពួកគេអាចធ្វើបានឥឡូវនេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


