ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់គំរាមអាមេរិកវិញ ថា «កុំវាយប្រហារលើថាមពល បើមិនចង់ស្តាយក្រោយ»
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani ព្រមានសហរដ្ឋអាមេរិកកុំឱ្យបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗឲ្យសោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេលមួយម៉ោង។

យោងតាម Al Jazeera ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក Larijani បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើពួកគេធ្វើដូច្នោះ តំបន់ទាំងមូលនឹងងងឹតក្នុងរយៈពេលតិចជាងកន្លះម៉ោង ហើយភាពងងឹតផ្តល់ឱកាសគ្រប់គ្រាន់ឱ្យយើងតាមប្រមាញ់ទាហានអាមេរិកដែលរត់គេចខ្លួនដើម្បីសុវត្ថិភាព»។
លោកបន្តថា៖ « ខណៈការចាប់ផ្តើមសង្គ្រាមគឺងាយស្រួល វាមិនអាចឈ្នះដោយគ្រាន់តែសរសេរសារនៅលើ Twitter នោះទេ។ យើងនឹងមិនចុះចាញ់ទេ រហូតដល់ធ្វើឱ្យអ្នក(អាមេរិក) សោកស្តាយចំពោះការសម្រេចចិត្តខុសដ៏ធ្ងន់ធ្ងរនេះ»។
ការលើកឡើងទាំងទនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកបានធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
លោកត្រាំលើកឡើងថា៖ «ពួកគេគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស គ្មានយន្តហោះប្រឆាំងយន្តហោះ[…] យើងអាចជិះយន្តហោះលើប្រទេសនោះដោយសេរី»។
មិនតែប៉ុណ្ណោះ លោកត្រាំព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចវាយប្រហារប្រព័ន្ធថាមពល ប្រសិនបើអាមេរិកសម្រេចចិត្តបង្កើនយុទ្ធសាស្រ្តយោធារបស់ខ្លួន។
លោកថា៖ « យើងអាចរុះរើសមត្ថភាពអគ្គិសនីរបស់ពួកគេក្នុងរយៈពេលមួយម៉ោង ហើយពួកគេនឹងចំណាយពេល២៥ឆ្នាំ ដើម្បីសាងសង់វាឡើងវិញ»។
យ៉ាងណា លោក Larijani បានលើកឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei និយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងឱ្យប្រទេសមានឯកភាពជាតិ។
មេដឹកនាំរូបនេះថា៖ «ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក យើងនឹងបន្តបិទដើម្បីដាក់សម្ពាធលើសត្រូវរបស់អ៊ីរ៉ង់»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


