ព័ត៌មានអន្ដរជាតិ
ថៃ ប្រកែកថា អ៊ីរ៉ង់ អត់បានព្រមានទេ មុនបាញ់កប៉ាល់ដឹកទំនិញរបស់ខ្លួន
ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ដឹកទំនិញថៃ បានប្រកែកថា អ៊ីរ៉ង់មិនបានចេញការព្រមានជាក់លាក់ណាមួយទេ មុនពេលវាយប្រហារ ទើបកប៉ាល់របស់ខ្លួនសម្រេចធ្វើដំណើរ តាមច្រកសមុទ្រ Hormuz។

តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី១៣ខែមីនាឆ្នាំ២០២៦, PSL បញ្ជាក់ថា ទាំងមុនពេល និងអំឡុងពេលធ្វើដំណើរ កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខ ការណែនាំអំពីសុវត្ថិភាពសមុទ្រ និងរាល់តម្រូវការរាយការណ៍ដែលពាក់ព័ន្ធទាំងអស់។
ក្រុមហ៊ុនបន្តថា កប៉ាល់បានរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយអង្គភាពនៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស (UKMTO), កងទ័ពជើងទឹកថៃ និងមជ្ឈមណ្ឌលសម្របសម្រួលសន្តិសុខសមុទ្រដទៃទៀត។

ការប្រកែកនេះ គឺជាការវាយបកទៅអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗហើយថា កងឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។
ទាក់ទិនរឿងនេះដែរ ថៃ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដើម្បីឲ្យមកបកស្រាយនិងពន្យល់ ហើយក៏តម្រូវឲ្យភាគីអ៊ីរ៉ង់ ធ្វើការសុំទោសប្រទេសថៃចំពោះហេតុការណ៍នោះផងដែរ។

សូមជម្រាបជាថ្មី កប៉ាល់ត្រូវរងការវាយប្រហារ កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


