ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃម្នាក់ ស្លាប់នៅអ៊ីស្រាអែល ដោយសារគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់
សារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ថា ពលរដ្ឋថៃម្នាក់ ដែលជាកម្មករនៅអ៊ីស្រាអែល បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់។

បើតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ កម្មករម្នាក់នោះបានស្លាប់ អំឡុងការវាយប្រហារកាលពីរាត្រីថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ នៅតំបន់ Sharon ភាគខាងជើងទីក្រុង Tel Aviv។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ចំពោះរឿងនេះ។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសលោក Panidone Pachimsawat បានអំពាវនាវឲ្យពលរដ្ឋថៃ ប្រញាប់ចាកចេញពីតំបន់មជ្ឈិមបូព៌ា ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ជុំវិញការវាយប្រហារនៅមជ្ឈិមបូព៌ានេះដែរ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញថៃ Mayuree Naree ក៏រងការវាយប្រហារដែរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។
អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


