ព័ត៌មានអន្ដរជាតិ
ថៃ ផ្ទុះជំងឺកាចសាហាវ, ឆ្លង៥នាក់ តែក្នុងនោះ មាន៣នាក់ទៅហើយបានស្លាប់
ប្រទេសថៃ បានបញ្ជាក់ពីការឆ្លងជំងឺ Meningococcal ចំនួន៥ករណីចាប់តាំងពីដើមឆ្នាំមក ហើយអ្វីដែលគួរឲ្យបារម្ភគឺថា ជំងឺនេះកាចសាហាវណាស់ ដែលបណ្តាលឲ្យស្លាប់ ឬពិការភាពអស់មួយជីវិត ប្រសិនបើព្យាបាលមិនទាន់ពេល។ ជាក់ស្តែងក្នុងចំណោមអ្នកឆ្លងទាំង៥នាក់នោះ គឺមាន៣នាក់ទៅហើយដែល បាត់បង់ជីវិត។

សារព័ត៌មាន Bangkok Post បានដកស្រង់ប្រភពពីនាយកដ្ឋានបង្ការនិងគ្រប់គ្រងជំងឺថៃ (DDC) ដែលអះអាងថា មេរោគនេះគឺផ្ទុះក្នុងសហគមន៍ ដោយឆ្លងជាចង្កោម ពិសេសក្នុងសាលារៀនតែម្តង។
ទន្ទឹមនោះ DDC បានច្រានចោលការលើកឡើងដែលថា ករណីឆ្លងជំងឺ Meningococcal នៅក្នុងប្រទេសថៃ គឺជាករណីនាំចូលពីចក្រភពអង់គ្លេស ដែលជាកន្លែងកំពុងផ្ទុះការឆ្លងខ្លាំង។
Meningococcal គឺជាជំងឺឆ្លងបង្កឡើងដោយបាក់តេរីឈ្មោះ Neisseria meningitidis។ ជំងឺនេះច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ពីរ ដូចជាទម្រង់រលាកស្រោមខួរដែលបាក់តេរីវាយប្រហារស្រោមការពារខួរក្បាល និងឆ្អឹងខ្នង និងមួយទម្រង់ទៀត ជាមេរោគក្នុងឈាម ដែលបាក់តេរីចូលទៅក្នុងចរន្តឈាម បំផ្លាញសរសៃឈាម និងធ្វើឲ្យស្ទះឈាមទៅចិញ្ចឹមសរីរាង្គ។

ជំងឺនេះឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ដូចជា ការក្អកឬកណ្ដាស់ដាក់គ្នា, ការប្រើប្រាស់សម្ភារៈរួមគ្នានិង ការរស់នៅក្នុងកន្លែងប្រជ្រៀតគ្នាដូចជា អន្តេវាសិកដ្ឋានឬជំរំភៀសខ្លួន។
ចំពោះរោគសញ្ញា មានដូចជាគ្រុនក្តៅខ្លាំងភ្លាមៗ ឈឺក្បាលខ្លាំងនិងរឹងក, ភ្នែកចាញ់ពន្លឺ, ឡើងកន្ទួលក្រហមឬស្វាយលើស្បែក ក្អួតចង្អោរ និងវង្វេងវង្វាន់។ យ៉ាងណា បច្ចុប្បន្នក៏មានវ៉ាក់សាំងការពារជំងឺនេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៦ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


