ព័ត៌មានអន្ដរជាតិ
ជំងឺអេបូឡា នៅ កុងហ្គោ កំពុងផ្ទុះខ្លាំង! មនុស្សស្លាប់ កើនលើស ១៣០នាក់ និងឆ្លងជាង ៥០០ករណី
ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ឈានដល់ទាញសញ្ញាអាសន្ន ព្រោះតែការផ្ទុះជំងឺអេបូឡា នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈគិតត្រឹមបច្ចុប្បន្ន តួលេខមនុស្សស្លាប់ដោយសារជំងឺនេះ ត្រូវគេរាយការណ៍ថា កើនយ៉ាងគំហុកដល់ ១៣១នាក់ហើយ ជាមួយករណីឆ្លង ជាង ៥០០ករណីទៀត។

ទោះបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ មិនទាន់ហ៊ានបញ្ជាក់ទេថា តើចំនួនករណីដ៏ច្រើននេះ ពិតជាពាក់ព័ន្ធជំងឺអេបូឡា ទាំងអស់មែនឬក៏អត់ ដោយលោក Samuel Roger Kamba អះអាងថា ក្រសួងកំពុងតាមដានជាបន្តទៀត។
យ៉ាងណា បើតាមការផ្សាយរបស់ ABC News នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦, អ្វីដែលគេដឹងគឺ ការផ្ទុះអេបូឡាថ្មីនេះ គឺបង្កឡើងវីរុសពូជ Bundibugyo ដែលជាប្រភេទកម្រ មិនទាន់មានវ៉ាក់សាំងចាក់ និងការព្យាបាលជាក់លាក់។

កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសដាក់ជំងឺអេបូឡា ដែលផ្ទុះឡើងនៅ កុងហ្គោ នេះ គឺជា ភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ប៉ុន្តែអះអាងថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្ន ជំងឺរាតត្បាតជាសកល នៅឡើយទេ។
វាមិនមែនត្រឹមឆ្លងនៅ កុងហ្គោ ទេ, ជំងឺអេបូឡា ក៏រាលដាលដល់ប្រទេសជិតខាង ដូចជា អ៊ូហ្គង់ដា ផងដែរ មានទាំងករណីស្លាប់ ទៀតផង។

សូមជម្រាបថា ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


