Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូល្បីឈ្មោះឥណ្ឌាអះអាងថា មនុស្សរាប់ម៉ឺននាក់ស្លាប់ដោយសារកូវីដ ព្រោះមិនជឿឱសថបុរាណ ផឹកតែថ្នាំសម័យទំនើប

បានផុស

នៅ

ក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌា បានស្តីបន្ទោសគ្រូហាត់ប្រាណល្បីល្បាញម្នាក់ឈ្មោះ Baba Ramdev ចំពោះការនិយាយដ៏ចម្រូងចម្រាសរបស់គាត់ ប្រឆាំងនឹងថ្នាំសម័យទំនើប។

ថ្មីៗនេះ គាត់និយាយថា មនុស្សរាប់ម៉ឺននាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីលេបថ្នាំសម័យទំនើប មិនជឿឱសថបុរាណនិងបានចំអកដល់អ្នកជំងឺដែលព្យាយាមរកស៊ីឡាំងអុកស៊ីសែន។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូរូបនេះបានលុបចោលសេចក្តីថ្លែងការណ៍របស់គាត់ចេញវិញ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរិះគន់គាត់។

How Did India's COVID-19 Crisis Become a Catastrophe? | Time

ប៉ុន្តែជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទ គាត់បានរិះគន់ថ្នាំសម័យទំនើបសាជាថ្មីថា មិនអាចព្យាបាលជំងឺណាមួយបានទេ។

ថ្នាំវិទ្យាសាស្ត្រសម័យទំនើប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌា ប៉ុន្តែវិធីព្យាបាលជំនួសដូចជាការប្រើឱសថបុរាណនិងដោយជំនឿ ក៏មានប្រជាប្រិយភាពផងដែរ។ គ្រូជាច្រើនដូចជា Ramdev ដែរ បានធ្វើអាជីវកម្មជោគជ័យ ដោយការលក់ផលិតផលនិងឱសថបុរាណ។

សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) ដែលជាអង្គការមួយ តំណាងឲ្យក្រុមគ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌា បានធ្វើការរិះគន់ចំពោះការលើកឡើងដោយគ្មានពិចារណារបស់គាត់ ស្របពេលឥណ្ឌា កំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូវីដនៅឥណ្ឌា សូម្បីគោក៏ពាក់ម៉ាស់ដែរ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម