ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺប៉េស្តដ៏សាហាវមួយប្រភេទនៅអាហ្វ្រិក អ្នកឆ្លងហើយ ក្អួតឈាមដល់ស្លាប់
មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ដោយសារការផ្ទុះឡើងនូវជំងឺ Black Death នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

មនុស្សត្រូវបានគេជំរុញឲ្យពាក់ម៉ាស់ និងនៅឆ្ងាយពីសាកសពចំពេលមានការកើនឡើងនៃជំងឺដ៏សាហាវនេះ ដែលឆ្លងតាមរយៈសត្វចៃ ដែលមានមេរោគ។ វាជាជំងឺរាតត្បាតដ៏សាហាវមួយ ដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្ត។
សារព័ត៌មាន Express បានរាយការណ៍ថា ការស្លាប់សឹងរាល់ថ្ងៃនិងករណីឆ្លងយ៉ាងហោចណាស់១៥ករណីនៃជំងឺប៉េសប្រភេទនេះ ត្រូវបានគេកត់ត្រានៅក្នុងមន្ទីរសុខាភិបាលខេត្ត Ituri។

មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចនឹងខ្ពស់ជាងនេះ ព្រោះទិន្នន័យរបស់ខេត្តភាគឦសានមួយនេះ បានចេញផ្សាយតែត្រឹមថ្ងៃទី២៣ខែមេសា ដល់ថ្ងៃទី៨ខែឧសភា ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត Louis Tshulo ប្រធានមន្ទីរសុខាភិបាលខេត្ត Ituri បាននិយាយថា “ជនរងគ្រោះ បានបង្ហាញរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួន ក្អកនិងក្អួតឈាមដល់ស្លាប់។

វេជ្ជបណ្ឌិត Tshulo បានបន្ថែមទៀតថា “យើងបានប្រកាសអាសន្ន នៅពេលមានអ្នកស្លាប់ ៥នាក់នៅក្នុងតំបន់សុខភាពនេះ ដែលអ្នកទាំងនោះស្ថិតនៅក្នុងគ្រួសារតែមួយ”។
ប្រជាជនរស់នៅក្នុងតំបន់ Fataki និង Djugu ត្រូវបានគេជំរុញឲ្យពាក់ម៉ាស់ គម្លាតសង្គមនិងជៀសវាងការប៉ះពាល់សាកសព។

ជំងឺប៉េស្តនេះក៏ត្រូវបានគេរាយការណ៍ម្តងដែរ នៅក្នុងភូមិ Ituri កាលពីឆ្នាំមុន ខណៈប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺអេបូឡា។
ជំងឺប៉េស្តនេះមានគ្រោះថ្នាក់ដល់អាយុជីវិតរហូតដល់ ៣០ទៅ៦០ភាគរយឯណោះនៃករណីឆ្លង រីឯការរលាកសួតនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនព្យាបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកជំនាញ ប្រាប់តួលេខ អ្នកស្លាប់ពិតប្រាកដ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា លោតដល់ខ្ទង់លានឯណោះ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


