ព័ត៌មានអន្ដរជាតិ
ព្យុះ Vamco បង្កការបំផ្លិចបំផ្លាញនៅតំបន់ភាគកណ្តាលប្រទេស វៀតណាម
យោងតាមគណៈកម្មាធិការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា Vamco ដែលជាព្យុះទី១៣ចូលសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះបានបណ្តាលឲ្យមនុស្ស១៨នាក់នៅតំបន់កណ្តាលរងរបួសគិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៥ខែវិច្ឆិកា។
ក្នុងចំណោមអ្នករងរបួស មាន៨នាក់នៅខេត្ត Quang Binh, ៧នាក់នៅខេត្ត Quang Tri និង៣នាក់នៅខេត្ត Quang Nam។

ក្រៅពីនេះ ផ្ទះចំនួន៥ខ្នងបានដួលរលំហើយដំបូលផ្ទះជាង១,៥០០ខ្នងត្រូវបានខ្យល់បក់បំប៉ើង។
ព្យុះនេះបានបង្កឲ្យមានការបាក់ដីនៅតំបន់ភាគកណ្តាលកាលពីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាហើយបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបត្រូពិកបន្ទាប់ពីវាយប្រហារខេត្ត Thua Thien-Hue។

ក្រសួង វិស័យនិងមូលដ្ឋាននានាត្រូវបានស្នើឲ្យបន្តឃ្លាំមើលឲ្យបានដិតដល់និងត្រៀមខ្លួនឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិជាពិសេសទឹកជំនន់និងការបាក់ដី។
ទីក្រុងនិងខេត្តនានាដែលរងការវាយប្រហារដោយព្យុះនេះត្រូវតែធានាឲ្យបាននូវសុវត្ថិភាពនៃអាងស្តុកទឹកនិងទំនប់សមុទ្រ។

ថ្មីៗនេះ ទឹកជំនន់និងការបាក់ដីបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរាប់លាននាក់ ជន់លិចនិងបំផ្លាញផ្ទះជិត៣០០,០០០ខ្នងនៅតំបន់ភាគកណ្តាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vietnam Plus
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


