មិនធម្មតា នេះចំនួនវ៉ាក់សាំងការពារកូវីដដែល ចិន ផ្ដល់ទៅកាន់ពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មិនធម្មតា នេះចំនួនវ៉ាក់សាំងការពារកូវីដដែល ចិន ផ្ដល់ទៅកាន់ពិភពលោក

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសចិនបានចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ៣៥០ លានដូស ទៅកាន់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Wang បានឲ្យដឹងថា ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសជាង ៨០ ហើយបាននាំចេញវ៉ាក់សាំង ទៅប្រទេសជាង ៤០ ។

លោក Wang Wenbin

លោកបន្តថា ប្រទេសនេះក៏បានរួមដៃគ្នា ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីលើកកម្ពស់ការផលិតវ៉ាក់សាំង ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។

លោក Wang បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តគាំទ្រ សហគ្រាសក្នុងស្រុករបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសុខភាពពិភពលោក (WHO) និងលើកទឹកចិត្តក្រុមហ៊ុនជាច្រើន ឲ្យចូលរួមក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំងជាសកល ។

ចំណែកពាក់ព័ន្ធនឹងការយល់ព្រម របស់ WHO លើវ៉ាក់សាំង Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់ លោក Wang បាននិយាយថា ការសម្រេចចិត្តនេះបានបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ បានអនុម័តវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ហើយវាជាវ៉ាក់សាំងចិនទី ២ បន្ទាប់ពីវ៉ាក់សាំង Sinopharm ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ក្រោយ WHO អនុម័តវ៉ាក់សាំងទាំងពីររួច ចិន ប្តេជ្ញាជួយពិភពលោកលែងឲ្យមានការបែងចែកវ៉ាក់សាំងដោយមិនស្មើភាពគ្នា

ចុចអាន ៖ ក្តៅៗ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services